• 2019-06-03 02:37:10
  • ព័ត៌មាន

ឥណ្ឌាជួបប្រទះកង្វះខាតទឹក ដោយសាររងគ្រោះរលកកម្ដៅជាង ៥០អង្សា

  • 2019-06-03 02:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សីតុណ្ហភាព​បាន​កើន​ឡើង​ជាង ៥០​អង្សាសេ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ខណៈ​ដែល​រលក​កម្ដៅ​កំពុង​វាយ​ប្រហារ​ប្រទេស​នេះ។

យោង​តាម​នាយកដ្ឋាន​អាកាសធាតុ​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ទែម៉ូម៉ែត្រ​បាន​វាស់​កម្ដៅ​ឡើង​ដល់ ៥០,៦​អង្សា​នៅ​ទីក្រុង Churu។ ក្នុង​នោះ​ទីក្រុង​ភាគ​ច្រើន​នៃ​រដ្ឋ Rajasthan ទទួល​រង​រលក​កម្ដៅ​ដោយ​មាន​សីតុណ្ហភាព​អប្បបរមា ៤៧​អង្សា។ លើស​ពី​នេះ​ទៀត នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​កង្វះ​ខាត​ទឹក ដោយ​សារ​រលក​កម្ដៅ​អាច​នឹង​បន្ដ​រហូត​ដល់​មួយ​សប្ដាហ៍​នៅ​រដ្ឋ Rajasthan, Maharashtra, Madhya Pradesh, Punjab, Haryana និង Uttah Pradesh។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៦​កន្លង​ទៅ ទីក្រុង Phalodi ធ្លាប់​ទទួល​រលក​កម្ដៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ត្រ​ដោយ​សីតុណ្ហភាព​កើន​ឡើង​ដល់ ៥១​អង្សា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់