• 2019-06-03 06:46:32
  • ព័ត៌មាន

រងរបួសយ៉ាងហោច ២នាក់ ក្រោយឆេះផ្សារល្បីមួយនៅកណ្ដាលក្រុងបាងកក (មានវីដេអូ)

  • 2019-06-03 06:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់ បាន​រង​របួស​ក្រោយ​មាន​អគ្គីភ័យ​ឆាប​ឆេះ​នៅ​ក្នុង​ផ្សារ​ដ៏​ល្បី Chatuchak កណ្ដាល​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​នាយកដ្ឋាន​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​អគ្គិភ័យ​ឆាប​ឆេះ​ចេញ​ពី​តូប​មួយ​នៅ​ច្រក​ទី ១​ក្នុង​ផ្សារ​នា​វេលាម៉ោង​ប្រមាណ ៩:៣០​នាទី​យប់។ ចំណែក​ឯ​គេហទំព័រ​របស់​ផ្សារ​ឲ្យ​ដឹង​ដែរ​ថា ភាគ​ច្រើន​នៃ​តូប​នៅ​ច្រក​ទី​មួយ​គឺ​ជា​តំបន់​លក់​សៀវភៅ, ប្រដាប់ប្រដា​ក្មេងលេង, កន្លែង​លក់​ម្ហូប​អាហារ និង​កាហ្វេ។ យ៉ាង​ណា​មិញ អគ្គិភ័យ​នេះ​ត្រូវ​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅ​ម៉ោង ១០​យប់​ថ្ងៃ​ដដែល។

ក្រោយ​កើត​ហេតុ តូប​លក់​យ៉ាង​ហោច ១០០​តូប បាន​រង​ការ​ខូចខាត​ដោយ​សារ​អគ្គិភ័យ​នេះ ហើយ​ខាង​នាយកដ្ឋាន​កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆាបឆេះ​នេះ​បន្ដ​ទៀត៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់