• 2019-06-03 08:35:32
  • ព័ត៌មាន

អាកាសធាតុក្ដៅខ្លាំងពេក ជប៉ុនផលិតឆត្រមានកង្ហារ និងបាញ់ចំហាយទឹកដើម្បីទប់ទល់ (មានវីដេអូ)

  • 2019-06-03 08:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​អាកាស​ធាតុ​នា​រដូវ​ក្ដៅ​ក្នុង​ប្រទេស​ជប៉ុន​ឈាន​ដល់ ៣៧​អង្សា​សេ ការ​ប្រើប្រាស់​ឆត្រ​ធម្មតា​មិន​អាច​ទប់​ទល់​នឹង​កម្ដៅ​បាន​ទាំង​ស្រុង​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាកាស​ធាតុ​ដ៏​ក្ដៅ​នេះ ក្រុមហ៊ុន​ជប៉ុន Thanko ​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ បាន​សម្រេច​បង្កើត​ឆត្រ​ដែល​មាន​ភ្ជាប់​ជាមួយ​កង្ហារ​តូច និង​អាច​បាញ់​ចំហាយ​ទឹក​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ពេល​ដើរ​កាត់​ថ្ងៃ​ម្ដង​ៗ។ ឆត្រ​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Fanbrella ដែល​មិន​ត្រឹម​តែ​អាច​បាំង​កម្ដៅ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កង្ហារ​បាញ់​ខ្យល់​ត្រជាក់ និង​បាញ់​ចំណាយ​ទឹក​បញ្ចុះ​កម្ដៅ​សម្រាប់​អ្នក​ប្រើប្រាស់​។

គួរ​បញ្ជាក់​ថា ឆត្រ​ Fanbrella ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៥ ៩៨០​យេន (៥៥​ដុល្លារ) ដែល​អាច​ប្រើប្រាស់​កង្ហារ​រយៈ​ពេល ៥​ម៉ោង​ក្រោយ​សាកថ្ម​ពេញ ហើយ​សម្រាប់​ដប​ទឹក​ដាក់​សម្រាប់​បាញ់​ចំហាយ​ទឹក​វិញ វា​អាច​ប្រើ​ជា​មួយ​ដប​ទឹក​ភាគ​ច្រើន​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ thenextweb ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់