• 2019-06-03 10:07:59
  • សេដ្ឋកិច្ច

ប្រាសាក់ផ្តល់កម្ចីជាប្រាក់រៀលដើម្បីគាំទ្រដល់ការរីកចម្រើនរបស់កសិករ និងសហគ្រាសខ្នាតតូចនៅកម្ពុជា

  • 2019-06-03 10:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រា​សាក់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​និង​កំពុង​ផ្តល់ កម្ចី​ជា​ប្រាក់​រៀល ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​កសិករ និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា។ អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ សម្រាប់​មុខ​របរ​កសិកម្ម មុខ​ជំនួញ ឬ​ប្រើ​ជា​ដើម​ទុន ទុន​បង្វិល ឬ​អាច​ទិញ​សម្ភារៈ​ផ្សេងៗ​តាម​តម្រូវ​ការ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ ប្រាសាក់​ ដែល​ Sabay ទើប​ទទួល​បាន​ កាល​ពី​រសៀល​ថ្ងៃ​ទី ៣ មិថុនា ២០១៩។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​ប្រាសាក់ បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កម្ចី​ប្រាក់​រៀល​ដែល​ប្រាសាក់​ផ្ដល់​ជូន បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវភាព​របស់​អតិថិជន​មាន​ភាព​ប្រសើរ​ឡើង ព្រោះ​តែ​មាន​អត្រាការប្រាក់​សមរម្យ មិន​ចំណាយ​លើ​ការ​ខាតបង់​ការ​ប្ដូរ​ប្រាក់ ការពារ​បាន​ប្រាក់​ក្លែងក្លាយ​ និង​ចូលរួម​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរ​យើង។

លោក សូនី បន្តថា ប្រាសាក់ បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​គ្រប់​ប្រតិបត្តិការ​នៃ​គ្រប់​សេវាកម្ម​ទាំងអស់ ជាពិសេស ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​អតិថិជន​ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​កម្ចី​សម្រាប់​ប្រកប​អាជីវកម្ម កសិកម្ម និង​មុខ​របរ​ផ្សេងៗ។

គួរ​បញ្ជាក់​ថា ប្រាសាក់​ផ្ដល់​ជូន​ប្រាក់​កម្ចី​ទៅ​តាម​តម្រូវ​ការ អត្រា​ការ​ប្រាក់​សមរម្យ​ រយៈពេល​វែង ងាយ​ស្រួល និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់។ សូម​ទាក់​ទង​ខ្ចី​ប្រាក់​ពី​ប្រាសាក់ តាម​លេខ​ទូរសព្ទ៖

  • 023 999 911
  • 086 999 911

អត្ថបទ៖ Sponsor

មតិយោបល់