• 2019-06-04 02:06:05
  • ព័ត៌មាន

ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ប្រហែល​មួយ​សប្ដាហ៍ពេញ​

  • 2019-06-04 02:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធានទឹក​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​៥ ដល់ថ្ងៃទី​១១ ខែមិថុនា ខាង​មុខ​នេះ​ស្ថានភាព​ទឹក​ភ្លៀង​នឹង​មាន​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ និង​មាន​កន្លែង​ខ្លះអាច​ភ្លៀង​ខ្លាំង។

នៅ​ថ្ងៃនេះ ក្រ​សួង​ធនធាន​ទឹក​តាម​រយៈសេចក្ដីជូនដំណឹង​របស់​ខ្លួន បាន​ឲ្យ​ដឹងទៀត​ថា​ក្រៅ​ពី​មាន​ភ្លៀង​ធ្លាក់​ហើយ​នោះ បាតុ​ភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​​បន្ត​កើត​មាន​ឡើង​ដដែល។ តាម​រយៈ​សេចក្ដី ជូន​ដំណឹង​នេះ ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់ចំពោះ​បាតុ​ភូត​ទាំង​នេះ។

ក្រ​សួង​បញ្ជាក់​ដែរ​ថា​បាតុភូត​El Nino ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​មាន​អាកាសធាតុ​ក្ដៅ​នោះ​នៅមិន​ទាន់​បញ្ចប់​នៅ​ឡើយ តែក្រាន់តែថា​បាន​ថមថយ​ឥទ្ធិ​ពល​ខ្លះ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់