• 2019-06-04 02:07:57
  • ព័ត៌មាន

ចិនព្រមានសិស្សរបស់ខ្លួនឲ្យប្រុងប្រយ័ត្នរឿង១ ពេលទៅរៀនបន្ដនៅអាមេរិក

  • 2019-06-04 02:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ចិន បាន​ធ្វើ​ការ​ព្រមាន​សិស្ស​របស់​ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រសិន​បើ​បន្ដ​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក។

យោង​តាម​សេចក្ដី​ព្រមាន​ចេញ​លើក​ដំបូង​បង្អស់​កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​សិស្ស​ចិន​សិក្សា​នៅ​បរទេស ក្រសួង​ថ្លែង​ថា សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​មុន​ពេល​ទៅ​រៀន​នៅ​អាមេរិក។ ប្រភព​ដដែល​បន្ដ​ទៀត​ថា មាន​ករណី​ជា​ច្រើន​ដែល​សិស្ស​ចិន​មាន​បំណង​ទៅ​រៀន​នៅ​អាមេរិក​ហើយ​ជួប​ប្រទះ​បញ្ហា​ដូច​ជា ការ​រឹតបន្ដឹង​ទិដ្ឋាការ, ការ​ពន្យារពេល​ពិនិត្យ​មើល, ការ​កាត់​បន្ថយ​សុពលភាព និង​អត្រា​កើនឡើង​នៃ​ការ​បដិសេធ​ទិដ្ឋាការ។ កត្ដា​ទាំង​អស់​នេះ​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​សិស្ស​ចិន​ក្នុង​សហរដ្ឋអាមេរិក។

គួរ​ឲ្យ​ដឹង​ថា សេចក្ដី​ព្រមាន​ចេញ​ដោយ​ក្រសួង​អប់រំ​ចិន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​តែ​បន្ដ​កើត​ឡើង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់