- 2019-06-04 02:30:00
- សេដ្ឋកិច្ច
JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុចុះអនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្រ្ត
- 2019-06-04 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុចុះអនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្រ្ត
ចន្លោះមិនឃើញ
តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងJICA បានចុះអនុស្សរណៈស្ដីពីភាពជាដៃគូយុទ្ធសាស្រ្តក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូ រវាង JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកំពង់ផែ និងភស្តុភាកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសពត៌មានមួយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ JICA បានឲ្យដឹងថាការចុះហត្ថលេខាងនេះធ្វើឡើងកាលពីម្សិលមិញនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុនរវាងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
បើតាមJICA ចាប់តាំងពីឆ្នាំ១៩៩៩មក ខ្លួនបានផ្តល់កម្ចីហិរញ្ញប្បទាន ហិរញ្ញប្បទានឥតសំណង កិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តផ្តល់ការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងសមត្ថភាពកំពង់ផែមួយនេះ។
តាមរយៈការចុះហត្ថលេខាថ្មីនេះJICA នឹងបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការផ្តល់កម្ចីហិរញ្ញប្បទានសម្រាប់គម្រោង «អភិវឌ្ឍចំណតកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គីសនីនៅកំពង់ផែដើម្បីការធ្វើទំនើបកម្មកំពង់ផែ»។ ប្រភពខាងលើបន្ត។
JICAអះអាងថាកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងស្រុកនិងតំបន់យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតេន័រឆ្លងកាត់សរុប បានកើនឡើងពីចំនួន ២៩០ ០០០TEUs ក្នុងឆ្នាំ២០១៣ ដល់៥៤០ ០០០TEUs ក្នុងឆ្នាំ២០១៨៕