• 2019-06-04 08:17:11
  • សេដ្ឋកិច្ច

ហាង 85°C Bakery Café ល្បីល្បាញ​នៅបរទេស កំពុង​ពង្រីក​ខ្លួន​ នៅ​កម្ពុជា

  • 2019-06-04 08:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​នំ​ដ៏​ធំ និង​ល្បីល្បាញ​នៅ​ក្រៅ​ប្រទេស​ បាន​សម្ពោធ​ផ្លូវ​ការ​ហើយ​នៅ​កម្ពុជា កាល​​ពី​ព្រឹក​ថ្ងៃ​ទី ០១ មិថុនា ឆ្នាំ ២០១៩។ នោះ​ជា​ហាង 85°C Bakery Café គឺជាហាងកាហ្វេ និងនំមួយដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយឥលូវនេះហាងមួយ​នេះ កំពុងបោះជំហានមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះគឺការបើកសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានេះផ្ទាល់ផងដែរ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ហាង 85°C Bakery Café បាន​ឲ្យ​ដឹង​ថា ហាង​មួយ​នេះ​ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2003 នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ ហើយការផលិតទាំងអស់គឺចេញពីអ្នកជំនាញៗលំដាប់ស្តង់ដាសណ្ឋាគារផ្កាយ៥។

លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះលើទីផ្សារជាង១០ឆ្នាំ ពីរស់ជាតិ កាហ្វេ នំខេក និង នំបុ័ង ដ៏ឆ្ងុយឆ្ងាញ់ ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ហើយក៏បានទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុខភាព និង តម្លៃសមរម្យផងដែរ។ ជាមួយនឹងការបង្កើននូវគុណភាព និង វិសាលភាពនៃផលិតផល តាមទ្រឹស្តី [Think Globally . Act Locally] ធ្វើអោយហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីកោះតៃវ៉ាន់ដល់ចិនដីគោក សហរដ្ធអាមេរិច អូស្រ្តលី ម៉ាកាវ និង ហុងកុង ល។ល ហើយឥលូវនេះរសជាតិកាហ្វេ នំខេក និងនំបុ័ង ដែលទទួលស្គាល់ពីឆាកអន្តរជាតិបានមកដល់ប្រទេសកម្ពុជាយើងហើយ។

ផ្អែក​តាម​សេចក្ដីប្រកាសព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃនេះ ហាង85°C មានដល់ ១ ០០០ជាង សាខាកនៅលើពិភពលោក ហើយឥលូវនេះ ត្រូវបាននាំចូលមកាន់ប្រទេសកម្ពុជាដំបូងបំផុតដោយក្រុមហ៊ុនBranding King Holdings ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ការរចនារបស់ហាងគឺយកពណ៌ស និង ពណ៌ក្រហម ដើម្បីបង្ហាញភាពលេចធ្លោរបស់ហាង ម្យ៉ាងទៀត នៅខាងមុខហាងអាចអោយអតិថិជនមើលឃើញពីក្រៅទៅក្នុងហាងយ៉ាងច្បាស់ពីការផលិតដោយពោរពេញទៅដោយផាសុខភាព និង អនាម័យ ដែលជាអត្តសញ្ញានសកសម្យនឹងភាពល្បីល្បាញ។ ពិសេសជាងនេះទៅទៀតនោះគឺការរចនាដែលបំពាក់អេក្រង់ទូរទស្សន៍ 49 អ៊ីង នៅចំពីមុខ ដើម្បីបង្ហាញពីភេសជ្ជៈ នំខេក និងនំបុ័ងគ្រប់មុខ រួមទាំងកម្មវិធីពិសេសៗជាច្រើនទៀត ទាំងអស់នេះអាចអោយអថិជនងាយស្រាល ហើយក៏ជាការកម្សាន្តអារម្មណ៍ នៅពេលដែលកំពុងឈប់ចាំភ្លើងចរាចរណ៍ផងដែរ ។

ក្នុងឱកាសពិសេសគឺ អំឡុង​ពេលបើកសម្ពោធហាង 85°C យើងមានកម្មវិធីពិសេសៗដូចជា៖

  • ថ្ងៃទី១ ខែមិថុនា គឺមានការលក់ក្នុងតម្លៃពិសេស សម្រាប់ Iced 85°C Coffee ដែលជារស់ជាតិកាហ្វេប្រចាំហាង និង The One Lemon Black tea គឺលក់ត្រឹមតែ ១ដុល្លាតែប៉ុណ្ណោះក្នុងមួយកែវ ។

  • ថ្ងៃទី២ ខែមិថុនា គឺមានកម្មវិធីពិសេសជាវវភេសជ្ជៈមួយកែវ ថែមជូនមួយកែវ សម្រាប់ Iced Sea Salt Coffee និង Iced Sea Salt Black Tea

  • ថ្ងៃទី៣ ខែមិថុនា គឺមានលក់បញ្ចុះតម្លៃ រហូតដល់១៥% ទៅលើនំគ្រប់ប្រភេទ ដែលមានដូចជានំបុ័ង នំខេក ផងដែរ។

នៅ​ក្នុង​សេចក្ដីប្រកាសព័ត៌មាន​បាន​សរសេរ​​បន្ថែម​ថា យើងខ្ញុំសង្ឈឹមថា Branding King នឹងពង្រីកអាជីវកម្មបន្ថែមដោយការបង្កើនសាខា 85°C កាន់តែច្រើនឡើងៗ សម្រាប់រយៈពេលពីរ ទៅ បីឆ្នាំខាងមុខ លើសពីនេះទៅទៀត យើងក៏សង្ឃឹមថានឹងផ្ដល់ជូនអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នូវ រសជាតិនំបុ័ង នំខេក កាហ្វេ និងភេសជ្ជៈ ឆ្ងាញ់ៗផ្សេងជាច្រើនទៀត

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទ៖ Sponsor

មតិយោបល់