- 2019-06-04 09:13:07
- ព័ត៌មាន
ប៉ូលិសមីយ៉ាន់ម៉ាម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីយកអំបិលដូរបន្លំជាថ្នាំម៉ាទឹកកក
- 2019-06-04 09:13:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសមីយ៉ាន់ម៉ាម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីយកអំបិលដូរបន្លំជាថ្នាំម៉ាទឹកកក
ចន្លោះមិនឃើញ
នគរបាលបង្ក្រាមគ្រឿងញៀនមីយ៉ាន់ម៉ាម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីបានលួចដូរថ្នាំម៉ាទឹកកកជាង៦០គីឡីក្រាម ជំនួសដោយអំបិល បន្ទាប់ពីប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងញៀន។
កាលពីសប្ដាហ៍មុននគរបាលប្រទេសមីយ៉ាន់ម៉ាបានចុះប្រតិបត្តិការបង្ក្រាបជនជួញដូរថ្នាំញៀនប្រភេទម៉ាទឹកកក ដោយរឹបអូសបានចំនួន១០០កញ្ចប់ ស្មើនឹង១០០គីឡូក្រាម។
ទោះយ៉ាងណាក្រោយការបង្ក្រាបនេះ មាននគរបាលម្នាក់បានយកអំបិលចំនួន៦៤កញ្ចប់មកដាក់ជំនួសថ្នាំម៉ាទឹកកកចំនួន៦៤កញ្ចប់ផ្សេងទៀតដែលស្មើនឹង៦៤គីឡូក្រាម។
តម្លៃថ្នាំម៉ាទឹកកកនៅប្រទេសមីយ៉ាន់ម៉ាមួយឡូក្រាមប្រហែល១៣ ០០០ដុល្លារអាម៉េរិក។ បើទោះបីជារត់គេចខ្លួនក្ដីតែនគរបាលរូបនេះត្រូវបានចាប់ខ្លួន និងនាំមកសួរចម្លើយទាក់ទងនឹងការលួចដូរនេះ។
អ្នកជំនាញជឿថាប្រទេសមីយ៉ាន់ម៉ាជាកន្លែងផលិតថ្នាំញៀនប្រភេទម៉ាទឹកកកធំជាងគេនៅលើពិភពលោក ដែលការផលិតនេះធ្វើឡើងនៅតំបន់ដែលរដ្ឋបាលមិនអាចគ្រប់គ្រងបាននៅក្នុងរដ្ឋShan៕