• 2019-06-05 03:04:15
  • ជំនឿ

ឱ! ព្រលឹងទាំង ១៩ អ៊ើយ!

  • 2019-06-05 03:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ខ្មែរយើងជឿថា យើងម្នាក់ៗមានព្រលឹង ១៩ក្នុងខ្លួន។ ពេល​សប្បាយ ត្រេកអរ រសាប់រសល់ ឬ​ភ័យស្លន់ ក៏​បាន​​ន័យ​ថា ព្រលឹង​ខ្លះ​បាន​ហោះ​អណ្តែត​រសាត់​ចេញ​ពី​ខ្លួន​យើង​ទៅ​ហើយ។ ដោយ​ហេតុ​នេះ​ហើយ ទើបពេល​នរណា​ម្នា​ក់​ហាក់​ដូច​ឈឺស្ទងៗ គ្មានស្មារតី​ក្នុង​ខ្លួន យើងធ្វើពិធី​ជញ្ជាត់​ព្រលឹង ទៅកោះហៅព្រលឹង​គាត់​ពី​​ព្រៃ ពី​អី​មក​វិញ។ នេះគេនិយាយតៗគ្នាមកថា ព្រលឹងយើងចិត្ត​ងាយណាស់ តែង​ត្រូវ​បាន​ព្រលឹង​ខ្មោចបិសាច​ក្នុងព្រៃ​ទាក់​ឲ្យ​គេច​ពី​ខ្លួន​បាន​ជានិច្ចកាល។

ស្តាប់​ទៅសម​ម៉្យាង​ដែរ ព្រោះថា មានអ្នកខ្លះ មិនដឹងយ៉ាងម៉េច អាចស្ថិត​នៅ​អន្ទង​ផ្តិត​ជាប់ក្នុង​ខួរក្បាល និង ចិត្ត​យើង​ជានិច្ច។ ខំ​លុបណាស់ ចេញ​មុខ​ណាស់។

ហាក់ដូចគេបានស្រូបព្រលឹងយើងទៅអស់អញ្ចឹង ធ្វើឲ្យខ្លួនយើង រសាប់រសល់ អារម្មណ៍មិនមូល ព្រលឹងមិននៅក្នុងខ្លួន។ តែងតែគិតរហូតថា គេនៅធ្វើអី សុខសប្បាយទេ ដេកលក់ស្រួលទេ កំពុងគិតអី ពិបាកចិត្ត ឬត្រេកអររឿងអីទៅ… ពេលរៀនក៏គិត ដេកក៏គិត អាយល់សប្តិហើយនៅឆ្លៀតស្រម៉ៃឃើញទៀត។ លែងមានទៀតហើយជីវិតដែលជារបស់យើង យើងធ្លាក់ក្នុងអន្លង់មួយ ហាក់ដូចខ្លួនមួយចិត្តពីរ។ មួយ​របស់​យើង មួយរបស់គេ…

បើអ្នកគេសំណាង អ្នកបានលិឍ នោះបានន័យថា ព្រលឹងខ្លះរបស់ដៃគូអ្នក បានហោះមកចូលខ្លួនអ្នកផងដែរ។ គេក៏គិតបារម្ភ និងសប្បាយជំនួសអ្នក។ អ្នកទាំងពីរ ផ្លាស់ប្តូរព្រលឹងខ្លះពីគ្នាទៅវិញទៅមក… ពីរនាក់រស់នៅជីវិតពីរ ប្រទាក់គ្នា មិនដាច់។

តែអនិច្ចារអ្នកដែលគេមិនព្រមស្រឡាញ់វិញ…ក៏ខំទៅអានក្បួនជញ្ជាត់ព្រលឹងពីសៀវភៅក្រាស់ៗ… តែណ្ហើយ! ជញ្ជាត់ពីព្រាយ ពីបីសាចអី ហាក់មានក្បួនខ្នាតតម្រាត្រឹមត្រូវ តែអារឿងជញ្ជាត់ពីក្រាស់វិញ… គម្ពីរណាក៏ជួយមិនបានដែរ!

នេះបើមិនចង់ដ្រាម៉ា តែចង់អានបន្តពីរឿងជញ្ជាត់ព្រលឹងអីហ្នឹង អាចអានសៀវភៅ ព្រះលិង្គ និពន្ធដោយលោកអាំងជូលានបាន!

  • អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

  • បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់Wapatoa.com !

អត្ថបទ៖ Sokcheng Seang

មតិយោបល់
អត្ថបទពេញនិយម