• 2019-06-06 03:26:15
  • ព័ត៌មាន

ចង់​​រក​ការងារ​តែ​អត់​បទពិសោធន៍​មែន? ចូល Intern នៅ Smart មក! បាន​ទាំង​ចំណេះ និង​ចំណូល

  • 2019-06-06 03:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​និស្សិត​ទើប​រៀន​ចប់ និង​ត្រៀម​បញ្ចប់​បរិញ្ញាបត្រ ពិសេស​អ្នក​​ចង់​ស្វែង​រក​​បទពិសោធន៍​ការងារ​ពី​ក្រុមហ៊ុន​ធំៗ។ ពេល​នេះ Smart Axiata បាន​​បញ្ចេញ​កម្មវិធី​ថ្មី​មួយ​គឺ Smart Internship Program ដើម្បី​​​​ផ្ដល់​ឱកាស​ឲ្យ​និស្សិត​នានា​​ស្រូប​យក​ចំណេះដឹង និង​បទពិសោធន៍​ជាក់​ស្ដែង​លើ​វិស័យ​ការងារ។

មុខ​តំណែង​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​មាន​ដូចជា៖

  • Data Analytics
  • Web application
  • Database management
  • Digitizing Customer Service
  • Contact center operations
  • Talent & OD
  • Marketing
  • Sales operation
  • Product Development
  • Telecom Engineering

លក្ខខណ្ឌ​ផ្សេងៗ​ដែល​អ្នក​ចង់​ចូល​រួម​មាន​ដូចជា៖

  • ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី៣-ទី៤ ឬ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ឆ្នាំ​ទី ១-២
  • រៀន​ជំនាញ​ធុរកិច្ច ទីផ្សារ ព័ត៌មាន​វិទ្យា ទំនាក់ទំនង ឬ​ទំនាក់​ដែល​ទាក់ទង​ផ្សេងៗ​ទៀត
  • មាន​ចរិយា​ចង់​ចេះ​ ចង់​រៀន មាន​ចិត្ត​ទូលាយ ​មាន​ឆន្ទៈ និង​មាន​ការ​ប្ដេជ្ញា​ចង់​ចូល​ហ្វឹកហាត់​
  • បេក្ខជន​ដែល​អាច​​ហាត់​ការ​ពេញ​ម៉ោង នឹង​​ត្រូវ​ផ្ដល់​អាទិភាព​​ខ្ពស់
  • ត្រូវ​មាន​ចំណេះ​ដឹង​​លើ​ផ្នែក​នីមួយៗ ហោច​ណាស់​ក្នុង​កម្រិត​មូលដ្ឋាន

ដើម្បី​ដាក់​ពាក្យ សូម​ចូល​ទៅ​បំពេញ​ពាក្យ​តាមរយៈ form,bit.ly/smartintern2019 រួម​ផ្ញើ​ CV ទៅ​កាន់ jobs@smart.com.kh។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Smart Internship Program 2019

អត្ថបទ៖ សុខណា

មតិយោបល់