• 2019-06-06 04:03:58
  • ការអប់រំ

ផុតរដូវក្ដៅ ពេល​វេលា​រៀន​សូត្រ ក្រសួង​អប់រំ​ប្រកាស​ឲ្យ​បង្រៀន​តាម​ធម្មតា​វិញ

  • 2019-06-06 04:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​នៃ​ការ​សិក្សា​បាន​​វិលត្រឡប់​មក​ជាប្រក្រតី​វិញហើយ។ ការ​វិលត្រឡប់​មក​វិញ​នេះ ក្រោយ​ពី​រដូវ​ប្រាំង​បាន​បញ្ចប់​ ចូល​មក​រដូវ​វស្សា​វិញ ធ្វើ​ឲ្យ​អាកាស​ធាតុ​ផ្លាស់ប្ដូរ​មក​ជា​ប្រក្រតី​ធម្មតា។

យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​ប្រាប់​ទៅកាន់​មន្ទីរ​អប់រំ ខេត្ត-រាជធានី ថា ដើម្បី​ឈាន​ទៅ​អនុវត្ត​ម៉ោង​បង្រៀន​ និង​រៀន​ជា​ប្រក្រតី​ឡើង​វិញ ក្រសួង​សូម​ធ្វើ​ការ​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង​អស់​ត្រូវ​អនុវត្ត​ម៉ោង​ពេល​ចូល​ និង​ចេញ​ជា​ធម្មតា ដូច​ខាង​ក្រោម៖

  • ពេល​ព្រឹក​ ចូល​នៅ​ម៉ោង ៧:០០ ចេញ​ម៉ោង ១១:០០
  • ពេល​រសៀល​ចូលរៀន​នៅ​ម៉ោង ១៣:០០ ចេញ​ម៉ោង ១៧:០០

សេចក្ដីប្រកាស​ព័ត៌មាន​ក៏​បាន​បន្ថែម​ទៀត​ថា សូម​លោក​ប្រធាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​គ្រប់​ការិយាល័យ​អប់រំយុវជន និង​កីឡា​ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថាន​សិក្សា​ អាជ្ញាធរ​ដែន​ដី និង​សាធារណ​ជន​ទាំង​អស់​បាន​ជ្រាប​ និង​ចាត់​ចែង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

សូមអានសេចក្ដីប្រកាសព័ត៌មាន​ទាំង​ស្រុង​ ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់