• 2019-06-06 06:35:00
  • ចរាចរណ៍

អ្នក​ចូលចិត្ត​ដើរ​បណ្ដើរ ផ្ញើសារ​បណ្ដើរ​ទៅ​នៅ​​អាមេរិក​បែប​លែង​បាន​ហើយ

  • 2019-06-06 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ទីក្រុង​ធំ​ៗ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក រួម​ទាំង New York កំពុង​ត្រៀម​ចេញ​ច្បាប់​ហាម​ផ្ញើ​សារ​នៅ​ពេល​កំពុង​ដើរ​លើ​ផ្លូវ។

ផ្ញើ​សារពេល​បើក​បរ​យាន​ជំនិះ​គឺ​ជា​សកម្មភាព​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​ហាម​នៅ​ប្រទេស​ជា​ច្រើន។ ហើយ​ការ​ដែល​ផ្ញើសារ​បណ្ដើរ ដើរ​បណ្ដើរ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ជាង ទោះ​នៅ​មាន​គ្រោះ​ថ្នាក់​នៅ​ឡើយ។ យ៉ាងណាក្ដី ការ​ដែល​ផ្ញើសារ​បណ្ដើរ ដើរ​លើ​ផ្លូវ​នៅ​ទីក្រុង​ធំ​ៗ​ដូច​ជា New York ក៏​បង្កប់​ហានិភ័យ​មិន​តិច​ដែរ ព្រោះ​សុទ្ធ​តែ​មហាវិថី​ធំ​ៗ​ពេក។

មិន​ត្រឹម​ប៉ុណ្ណោះ ដើរ​បណ្ដើរ ឈ្ងោក​មើល​ទូរសព្ទ​បណ្ដើរ ក៏​បង្ករ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដូច​គ្នា ត្បិត​ល្បឿន​ធ្វើ​ដំណើរ​ត្រូវ​បន្ថយ​មក​វិញ។

ដោយ​សារ​តែហេតុផល​ទាំង​នេះ​ហើយ នៅ​ពេល​ខាង​មុខ ទីក្រុង​ New York នឹង​ចេញ​ច្បាប់​ហាម​ប្រាម មិន​ឲ្យ​ដើរ​បណ្ដើរ ផ្ញើសារ​បណ្ដើរ​ទៀត​ឡើយ។ សកម្មភាព​ដែល​ត្រូវ​ហាម​ឃាត់​រួម​មាន ផ្ញើសារ ពិនិត្យ​អ៊ីមែល និង​ឆែក​អ៊ីនធឺណិត​ជា​ដើម។ ហើយ​អ្នក​ដែល​ខុស​ច្បាប់ នឹង​ត្រូវ​ផាក​ពិន័យ​ពី​២៥ ទៅ​២៥០​ដុល្លារ។

បច្ចុប្បន្ន​នេះ​ទីក្រុង Honolulu គឺ​ជា​ទីក្រុង​ដំបូង​ដែល​បាន​ចែក​ច្បាប់​នេះ​រួច​ហើយ។ ហើយ​ទីក្រុង​ដែល​នឹង​ដាក់​ច្បាប់​នេះ​បន្ទាប់​រួម​មាន New York, Stamford និង New Jersey៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម