• 2019-06-07 02:19:45
  • ព័ត៌មាន

សេះសមុទ្រប្រឈមជិតផុតពូជ ក្រោយចិនចាប់យកធ្វើថ្នាំជំនួយផ្លូវភេទ

  • 2019-06-07 02:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​សត្វ​សេះ​សមុទ្រ កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្រោយ​ពេល​ដែ​លប្រជាជាន​ចិន​ភាគ​ច្រើន​នៅ​ហុងកុង​ប្រកប​មុខ​របរ​ចាប់​សេះសមុទ្រ​យក​មក​ធ្វើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ។

កាលពីសប្ដាហ៍មុន សត្វសេះសមុទ្រ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីសត្វដែលជិតផុតពូជ ហើយតម្រូវឱ្យហុងកុង និងតំបន់​ចំនួន ១៦០ ផ្សេង​ទៀត​​នៅ​ជុំវិញ​ពិភពលោក​ត្រួត​ពិនិត្យ​ការ​ជួញដូរ និងហាម​ឃាត់​ការ​ចាប់​សត្វ​សេះ​សមុទ្រ​ដែល​មាន​ប្រវែង​ខ្លី​ជាង ១០​សង់​ទីម៉ែត្រ។ សត្វ​សេះ​សមុទ្រ ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ឱសថបុរាណ​ចិន​ដែល​ប្រជាជន​ជឿ​ថា​វា​មាន​ថាមពល​ពិសេស​ជំនួយ​ដល់​ផ្លូវ​ភេទ។ យោង​តាម​របាយការណ៍​បង្ហាញ​ថា ហុងកុង​បាន​នាំ​ចូល​សេះសមុទ្រ​ប្រមាណ​ជា​២ភាគ​៣​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ ដល់ ២០១៧។ លើស​ពី​នេះ​ទៀត សេះ​សមុទ្រ​ក្រៀម​ក៏​មាន​ការ​កើន​ឡើង​ការ​លក់​សម្រាប់​ប្រើប្រាស់​ជា​ថ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​តៃវ៉ាន់​។

គួរ​ឲ្យ​ដឹង​ថា សត្វ​សេះ​សមុទ្រ ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ឱសថបុរាណ​ចិន​អស់​រយៈ​ពេល​ជាង​៦០០​ឆ្នាំ​មក​ហើយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ និង​ប្រើប្រាស់​សម្រាប់​ដាក់​ក្នុង​ស៊ុប​ប៉ូវ​កម្លាំង​ផង​ដែរ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់