• 2019-06-07 03:16:41
  • សេដ្ឋកិច្ច

លេចមុខ បុរសឯកវាយនភណ្ឌ នៅលើបដាផ្សព្វផ្សាយទ្រូម៉ាន់នី

  • 2019-06-07 03:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លឿង វិសាល ដែល​ជា​ម្ចាស់​ជ័យលាភី​លេខ​មួយ នៅ​ក្នងកម្ម​វីធីប្រកួត សម្រស់​ឯក​វាយនភណ្ឌ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដែល​រយៈពេល​កន្លង​ទៅ​មួយ​ខែ​នេះ មហាជន​បាន​ឃើញ​រូបលោក នៅ​លើ​ខិត្តបណ្ណ ក៏ដូចជា បដា​ផ្សព្វផ្សាយ​ជាច្រើ​ន​ទៀត។

បុរស​ឯក​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «តាំង​ពី​គាត់​ទទួល​បាន​ជ័យលាភី​លេខ​មួយ​មក ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណា​ទាក់ទង​មក​ខ្ញុំ ដើម្បី​ផ្សព្វផ្សាយនោះទេ មានតែក្រុមហ៊ុនទ្រូម៉ាន់នីមួយនោះទេ ដែលបានឧបត្ថម្ភប្រាក់ចំនួន 2 លានរៀល សម្រាប់ម្ចាស់ជ័យលាភី ហើយក៏ជាក្រុមហ៊ុនដំបូងដែលបានផ្តល់ឱកាស ក៏ដូចជាអនាគតថ្មីឲ្យខ្ញុំក្លាយជាអ្នកផ្សព្វផ្សាយនូវកម្មវិធីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី គឺប្រមូសិនថ្មី ផ្ញើលុយ ឈ្នះលុយ

លោក កូ ប៊ុនសុង នាយកផ្នែកលក់ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានបញ្ចាក់ឲ្យដឹងថា៖ កម្មវិធីចែកលុយសុទ្ធជូនអតិថិជននេះ មានទឹកប្រាក់រហូតទៅដល់ 1 000 លានរៀល ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ ការផ្តល់ជូននេះគឺសម្រាប់អតិថិជនដែលតែងតែផ្ញើលុយនៅតាមបណ្តាភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស អាចមានឱកាសឈ្នះលុយសុទ្ធភ្លាមៗ កាន់តែពិសេសអតិថិជនអាចដកប្រាក់បានភ្លែតពីក្រុមហ៊ុនទ្រូម៉ាន់នីជាមួយភ្នាក់ងារផ្ទាល់តែម្តង។

អតិថិជនទាំងអស់ កុំភ្លេចពិនិត្យចំនួនទឹកប្រាក់ និងលេខកូដដែលឈ្នះ នៅលើវិក្កយបត្រផ្ញើប្រាក់។

សម្រាប់ព័ត៌មានបន្ថែមពីប្រូមូសិនថ្មីនេះ អាចទាក់ទងទៅកាន់លេខទូរសព្ទក្រុមហ៊ុនទ្រូម៉ាន់នី 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia

អត្ថបទ៖ Sponsor

មតិយោបល់