• 2019-06-07 05:39:28
  • សេដ្ឋកិច្ច

សម្បើម​អស្ចារ្យ! ទិញផ្ទះឈ្នះខុនដូ និងការបញ្ចុះ​តម្លៃភ្លាមៗ​ដល់ ១០ម៉ឺនដុល្លារ ក្នុងឱកាស​ប្រារព្ធ​ពិធី​បើក​សម្ពោធ​គម្រោង​​ថ្មី ពី​បុរីប៉េងហួត

  • 2019-06-07 05:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​​ព្រឹក​ថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០១៩ នេះបុរី​ប៉េងហួត បានប្រារព្ធ​ពិធីបើក​សម្ពោធ​ជា​ផ្លូវការគម្រោង​ ដឹស្ដា មេរាហ្គាដិន (The Star Mera Garden) ក្នុង​ព្រឹត្តិការណ៍ដ៏អស្ចារ្យ "រស់នៅ​ ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ" ដែល​រៀប​ចំ​ឡើង​នៅ​ទីតាំង​ ទល់មុខ​ផ្ទះ​គំរូ​វីឡា King A ក្នុង​គម្រោង​ ដឹ ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ដែល​មាន​ចម្ងាយ​​តែ ៥នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះ មុនីវង្ស (ច្បារអំពៅ)។

ថ្លែង​ក្នុង​ពិធី​បោក​សម្ពោធ​ជាផ្លូវការ​នោះ លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េងហួត បាន​មាន​ប្រសាសន៍​បញ្ជាក់ថា៖ "ក្រុមហ៊ុនមាន​មោទនភាព​ដ៏​ក្រៃលែង ដែល​បាន​នាំ​មក​ជូន​អតិថិជន​នូវ​គម្រោង​ថ្មីនេះ ដែល​ជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ លាត​សន្ធឹង​លើ​ផ្ទៃដី ប្រមាណ ៤០ហិចតា ជាមួយ​នឹង​វីឡា​ទំើប​ចម្រុះ​ជិត ១ពាន់​ផ្ទះ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៥០ម៉ែត្រ ជា​ផ្លូវ​ក្រវាត់​ក្រុង​ទី២ ជិត​មហា​វិថី​សម្ដេច​តេជោ​ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ)"​។

លោកជំទាវ ហុង ដានី អគ្គនាយិកាក្រុមហ៊ុន បុរី ប៉េងហួត

លោកជំទាវ​បាន​បន្ត​ទៀតថា៖ "គម្រោង​នេះ​ជា​គម្រោង​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ អម​ជាមួយ​ក្លឹប​ហាត់​ប្រាណ​ដ៏​ទាន់​សម័យ អគារ​ពាណិជ្ជកម្ម​ដ៏ទំនើប និង​សួន​ធម្មជាតិ​បៃតង​ដ៏​អស្ចារ្យ ដែល​មាន​លក្ខណៈ​ល្អ​ប្លែក ធ្វើ​ឲ្យ​បែបបទ​នៃ​ការ​រស់​នៅ​ទំនើប អស្ចារ្យ និង​សម្បូរបែប​សម្រាប់​លោកអ្នក"​។

សូមបញ្ជាក់ថា គម្រោង​ដឹស្ដាមេរាហ្គាដិន មាន​លំនៅដ្ឋាន​ជាច្រើនប្រភេទ ដូចជា​ប្រភេទ Link (LA-LC & LD) វីឡាភ្លោះ (ប្រភេទ A និង B) វីឡាទោល (ព្រីន, ឃ្វីន, ឃ្វីន A) សរុប​ជិត ១០០០ខ្នង។ គំរោង​នេះ នឹង​បញ្ចប់ការ​សាងសង់​នៅ​ចុង​ឆ្នាំ ២០២១ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ លក់​អស់ប្រមាណ ៣០%ហើយ។

ការ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើនបែបនេះ​ គឺដោយសារ​តែគម្រោង ដឹស្ដាមេរាហ្គាដិន ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​ថ្មី ពោរពេញ​ដោយ​សក្ដានុពល ជា​តំបន់​ស្នូល​ ផ្សារភ្ជាប់​ពីទីក្រុង​ភ្នំពេញ ទៅ​តំបន់​អភិវឌ្ឍ​នា​ពេល​អនាគត និង​ការ​ពង្រីកទីក្រុង។ ​អតិថិជន នឹងទទួល​បាន​បរិយាកាស​ស្រស់ស្រាយ​បែបធម្មជាតិបៃតង និងសួនច្បារធំស្អាត ​ទីតាំង​ក៏​ងាយស្រួល​ធ្វើ​ដំណើរ មាន​ហាងលក់​ទំនិញ ផ្សារទំនើប និង​មាន​ការ​រចនា​ម៉ូដ​ល្អ​ប្លែក ដែល​មាន​បញ្ចូល​ប្រវត្តិសាស្រ្ដ និង​វប្បធម៌ខ្មែរ។

ក្លោងទ្វារ​ចូល​គម្រោង​ដឹស្ដាមេរាហ្គាដិន

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍​ដ៏អស្ចារ្យ "រស់នៅ​ជាមួយ​ឧត្តមភាព​បែបធម្មជាតិ" នេះ បើក​ជូន​សាធារណជន​ ចូលរួម​ដោយ​សេរី ហើយ​លោក​អ្នក​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ នឹង​មាន​ឱកាស​ឈ្នះ​តារា​សំណាង​ទី១ រង្វាន់​ធំ​ទូរសព្ទដៃ iPhone XS Max រហូត​ដល់​ ៩គ្រឿង និង​រង្វាន់​ជា​ច្រើនទៀតយ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត អតិថិជន​គ្រាន់​តែ​ជាវ​ផ្ទះ​ពី​គម្រោង​ដឹស្ដា មេរាហ្កាដិន ឬ​គម្រោង​ណាមួយ​របស់​បុរីប៉េង ហួត នឹង​អាច​ឈ្នះ​តារា​សំណាង​ទី២ យូនីត ខុនដូ ដ៏​ទំនើប​ទាន់​សម័យ​ ព្រម​ទាំង​បំពាក់​គ្រឿង​សង្ហារឹម​រួចជា​ស្រេច និង​ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំជន ថែមទៀតផង។ នេះ​ជា​ការ​ផ្ដល់​ជូន​ដ៏អស្ចារ្យ​ដែល​លោក​អ្នក​ នឹកស្មាន​មិន​ដល់ ហើយ​លោក​អ្នក​នឹងអាច​ទទួល​បាន​នូវតារា​សំណាង​ ៣ ផ្សេងទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។ សូម​រួសរាន់​ឡើង ការ​ផ្ដល់​ជូន​តារា​សំណាង​ទាំង ៥ មាន​កំណត់​ត្រឹម​តែ​៣ថ្ងៃ​តែ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃទី៧ ដល់​ទី៩ ខែមិថុនា ឆ្នាំ២០១៩។

គំរូសួនច្បារ​នៅ​ក្នុង​គម្រោង​ដឹស្ដាមេរាហ្គាដិន

ស្រប​ពេល​ជាមួយគ្នា​ផងដែរ លោក​អ្នក​នឹង​ទទួល​បាន សេវា​កម្ម​ប្រាក់​កម្ចីលំនៅដ្ឋាន​ពី​ធនាគារ​ ជាច្រើន​ជម្រើស ជាមួយ​នឹង​អត្រា​ការប្រាក់​ដ៏សមរម្យ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ​ផ្ទាល់​តែម្ដង។

កុំភ្លេច​មក​ចូលរួម​ទាំង​អស់គ្នា​ណា រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ កំពុង​រង់ចាំ​លោកអ្នក!

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទូរសព្ទ​លោក 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់​ទំព័រ​ហ្វេសប៊ុក www.facebook.com/boreypenghuoth

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់