• 2019-06-07 07:02:53
  • ព័ត៌មាន

ក្រុងមួយនៅថៃ ជះលុយជិត ៧លានដុល្លារ ត្រៀមទប់ទល់ទឹកជំនន់នៅ​ខែភ្លៀង

  • 2019-06-07 07:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​នៃ​ទីក្រុង​ប៉ាតាយ៉ា​ប្រទេស​ថៃ បាន​សម្រេច​យល់​ព្រម​នឹង​គម្រោង​ចំនួន ១០​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង។

គម្រោង​នេះ នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណជា ២១៨​លាន​បាត (ជិត ៧​លាន​ដុល្លារ) សម្រាប់​ជួសជុល និង​កែប្រែ​តំបន់​ចំនួន ២០​នៅ​ជុំវិញ​ទីក្រុង​ប៉ាតាយ៉ា។ ផែន​ការ​ទាំង​នេះ មាន​ដូច​ជា​ការ​ពង្រីក​បំពង់​ទឹក​ក្រោម​ដី, ដំឡើង​ឧបករណ៍​ប៉ូម​ទឹក​បន្ថែម ក៏​ដូចជា​ទិញ​ឧបករណ៍​ប្រើប្រាស់​ជំនួយ​ផ្សេង​ទៀត​ផង​ដែរ។ តំបន់​ដែល​នឹង​ត្រូវ​ជួសជុល​មាន​ដូច​ជា Pattaya Technical Collage, ផ្សារ Naklua, ផ្លូវ Naklua, Soi Nongyai, ភូមិ Pacific, Soi Tangmo, Soi Buakhao, Diana Inn, ផ្លូវ Sukhumvit, Soi Wat Thamsamakee, ផ្លូវ​រថភ្លើង, ផ្លូវ​ទីបី​នៅ​ភោជនីយដ្ឋាន Mum Aroy, ផ្លូវឆ្នេរខ្សាច់, Soi Jularat, Thepprasit Soi 7, ផ្សារ Rom Po, តំបន់​ក្រោយ​ផ្សារ​បណ្ដែត​ទឹក​ប៉ាតាយ៉ា និង​ផ្លូវ Pratamnak។

គួរ​ឲ្យ​ដឹង​ថា ប្រព័ន្ធ​បង្ហូរ​ទឹក​ដែល​ដំឡើង​ក្នុង​ទីក្រុង​ប៉ាតាយ៉ា​សព្វ​ថ្ងៃ មាន​សមត្ថភាព​បង្ហូរ​ទឹក​ត្រឹម ៦៥ ០០០​ម៉ែត្រ​គូប​ប៉ុណ្ណោះ ខណៈ​ដែល​ទឹក​ជាង ៨០ ០០០​ម៉ែត្រ​គូប​ត្រូវ​បាន​បង្ហូរ​រាល់​ថ្ងៃ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជា​ញឹកញាប់៕

ប្រភព៖ patch ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់