• 2019-06-07 08:45:00
  • សុខភាព

សម្រក​បាន​៤០​គីឡូ បុរស​សាមញ្ញ​ម្នាក់​​ប្រែ​ខ្លួន​ស្អាត​ជាង​តារា​ទៅទៀត

  • 2019-06-07 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 318

ចន្លោះមិនឃើញ

ពី​បុរស​ម្នាក់​មាន​រាង​ធាត់ សាច់​ទ្រលុកទ្រលន់ មិន​សូវ​ទាក់ទាញ​ បុរស​ជនជាតិ​ថៃ​ម្នាក់​បានផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្រោយ​ពេល​សម្រក​គីឡូ​បាន​ដល់​ទៅ​៤០​គីឡូ។

សម័យ​កាល​ជឿនលឿន និង​ទំនើប មនុស្ស​គ្រប់​រូប​តែង​ចង់​ឲ្យ​ខ្លួន​ឯង​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យ៉ាងណាក្ដី ទន្ទឹម​នឹង​នោះ​ដែរ គឺ​ម្ហូប​ឆ្ងាញ់ៗ​ មិន​អាចហាម​ខ្លួន​មិន​ឲ្យ​ញ៉ាំ​បាន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​លើស​គីឡូ​ពិបាក​សម្រក​ទម្ងន់​ខ្លាំង​បំផុត។

យ៉ាងណាក៏ដោយ ដោយ​សារ​តែ​ចិត្ត​មោះមុត ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ឲ្យ​ប្រសើរ​ជាង​មុន បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​ធ្វើ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​សឹង​មិន​ជឿ។ តាម​នោះ​ដែរ លោក Bobby Ellis អាយុ​២៨​ឆ្នាំ បាន​កែប្រែ​ខ្លួន​ឯង​ពី ទម្ងន់​១១០​គីឡូ នៅ​សល់​ត្រឹម​តែ​៧០​គីឡូ​តែ​ប៉ុណ្ណោះ។

និយាយ​​ពី​ទម្ងន់​របស់​ខ្លួន ប្រុស​ស្អាត​កើ​ត​ឆ្នាំ ១៩៩១ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​លោក​ធាត់ គឺ​មិន​ត្រឹម​តែ​មិន​ស្អាត​ទេ គឺ​ពិបាក​ក្នុង​ខ្លួន​ទៀត ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​សម្រក​គីឡូ​ឲ្យ​ទាល់​តែ​បាន។ មិន​បញ្ឈប់​ត្រឹម​នោះ ក្រោយ​ពេល​មាន​រាង​ស្អាត​ហើយ Bobby ក៏​បាន​ទៅ​កែ​មុខ​បន្ថែម​ដូច​ជា ថែម​ខ្ទង់​ច្រមុះ និង​ចង្ការ​ថែម​ទៀត​។ នៅ​ពេល​នេះ បើ​សិន​ជា​ក្រឡេក​មើល រូប​សម្បត្តិ​របស់​លោក​មិន​ខុស​​ពី​តារា​ភាពយន្ត​នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម