• 2019-06-07 08:51:59
  • សុខភាព

បន្ទាប់! កុំ​ប្រើ​ឱសថ​បី​ប្រ​ភេទនេះ​ ព្រោះ​​ក្រ​សួង​ប្រកាស​ប្រមូល​កម្ទេចចោល​

  • 2019-06-07 08:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រ​សួង​សុខាភិបាល​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ស្វែង​រក​ក្រុម​ហ៊ុន​ចំនួន​ពីរ​ ដែល​កំពុង​លក់ និង​ចែក​ចាយ​ឱសថដោយ​​ខុសច្បាប់គ្មាន​លិខិត​អនុញ្ញាត និង​បិទ​លតាបត្រ​ក្លែងក្លាយ។

(រូបភាព៖ ក្រ​សួង​សុខាភិបាល)

ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹងថា​មាន​ក្រុម​ហ៊ុន​លក់ឱសថ​ចំនួនពីរ​ដែល​គ្មាន​ច្បាប់​អនុញ្ញាកំពុង​លក់ និង​ចែក​ចាយ​ឱសថបី​ប្រ​ភេទ​គ្មាន​ការ​ត្រួត​ពិនិត្យ និង​ចុះ​បញ្ជិការ​ត្រឹម​ត្រូវ​ព្រម​ទាំងបាន​បិទ​លតាបត្រ​ក្លែង​ក្លាយ​ទៀត​ផង។

(រូបភាព៖ ក្រ​សួង​សុខាភិបាល)

ក្រ​សួង​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន​​សហការ​ជាមួយ​អាជ្ញាធរ​តាម​រក​ក្រុម​ទាំង​ពីរ​នេះ​ដើម្បី​នាំ​មក​ផ្ដន្ទាទោស តាម​ច្បាប់​និង​ប្រ​មូលឱសថ​ទាំងអស់​មក​កម្ទេចចោល។

ឱសថទាំង​បី​ប្រ​ភេទ​នោះមាន​ Moov75 Cadipredson និង​Roxinate៕

អត្ថបទ៖ ទូច សុខា

មតិយោបល់