• 2019-06-07 09:29:51
  • សេដ្ឋកិច្ច

ចង់​បាន​ទីតាំង​រកស៊ី​មែន​ទេ? ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​លក់​​តូប​ផ្សារ​ ដល់​​ទៅ​២​កន្លែង អ្នក​ទិញ​ដឹង​តែ​ចំណេញ​

  • 2019-06-07 09:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក​អ្នក​ចង់​បាន​ទីតាំង​ប្រកប​មុខរបរ​រក​ស៊ី លើ​កន្លែង​ដែល​មាន​មនុស្ស​រស់​នៅ​មែន​ទេ? ពេល​នេះ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​​លក់​ផ្សារ​រហូត​ដល់​ទៅ​២​កន្លែង​លើ​ទីតាំង​ផ្សេង​គ្នា មាន​​តូប​សរុប​​​ទាំង​អស់​ជិត​៥០០​តូប​ឯណោះ។ អតិថិជន​ដែល​ទិញ​ប្រកបរបរ​រកស៊ី​ហើយ​ ច្បាស់​ជា​ចំណេញ​កប់​​ក្ដោង​ជាក់​ជា​មិន​ខាន។

ផ្សារ​ទាំង​២​ដែល លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ​បាន​ប្រកាស​លក់​នោះ

  • ទី​១ "ផ្សារ​ឡេង ណាវ៉ាត្រា ព្រៃល្វា" ស្ថិត​លើ​ទីតាំង​បុរី ឡេង ណាវ៉ាត្រា​ គម្រោង​ទី៥ ស្ថិត​ក្នុង​ភូមិ ព្រៃល្វា សង្កាត់ ចោមចៅ​ទី២ រាជធានី​ភ្នំពេញ ។ ផ្សារ​នេះ​មាន​តូប​ទាំង​អស់​មាន​ចំនួន​៧០តូប ក្នុង​នៅ​ក្រុមហ៊ុន​បាន​ដាក់​លក់ ចាប់​ពី​២ ០០០ ដុល្លារ ហូត​ដល់​ទៅ​១៥ ០០០ ដុល្លារ ចំពោះ​ការ​បង់​ប្រចាំ​ខែ​ត្រឹម​តែ​ ២០ ដុល្លារ​ក្នុង​១ខែ​ប៉ុណ្ណោះ។
  • ទី២ "ផ្សារ​ឡេង ណាវ៉ាត្រា ព្រៃ​ទទឹង" ស្ថិត​នៅ ភូមិ ព្រះនិព្វាន ឃុំ ព្រៃទទឹង ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ។ ផ្សារ​នោះ​មាន ​៤១៩តូប ក្នុង​ក្រុមហ៊ុន​បាន​ដាក់​លក់​ចាប់​ពី តម្លៃ​ ១ ៥០០ ដុល្លារ ដល់ ៣ ០០០ ដុល្លារ​ប៉ុន្តែ​សម្រាប់​អ្នក​ទិញ​ភ្លាម​ចូល​លក់​ភ្លាម​ក្រុមហ៊ុន​លក់​ជូន​ត្រឹម​តែ​ ៩០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​បង់​ប្រចាំ​ខែ​ត្រឹម​តែ​១០​ដុល្លារ​។

តាម​ការ​ឲ្យ​ដឹង​ពី ​លោក សុន ដារ៉ាវុធ ប្រធាន​ផ្នែក ទីផ្សារ របស់​បុរីឡេង ណាវ៉ាត្រា ផ្សារ​ទាំង​២​ខាង​លើ ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លក់​នោះ គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ប្រកប​​អាជីវកម្ម ត្បិត​អី​​ទីតាំង​ទាំង​នោះ​ជា​កន្លែង​ដែល​មាន​ប្រជាជន ច្រើន នឹង​មាន​កម្មករ​កម្មការិនី រាប់​សែន​នាក់ ហើយ​​តំបន់​ទាំង​២​នោះ មិន​ទាន់​មាន​ផ្សារ ស្តង់ដារ​នៅ​ឡើយ។

ប្រធាន​ផ្សារ​ទីផ្សារ​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា អតិថិជន​ដែល​ទិញ​ហើយ គឺ​ច្បាស់​ជា ងាយ​ស្រួល​​ក្នុង​ការ​ប្រកប​​អាជីវកម្ម​របស់​ខ្លួន ហើយ​អនាគត​និង​កាន់​តែ​ចំណេញ​ឡើងៗ​​ថែមទៀត ព្រោះ​ក្រុមហ៊ុន​មុន​សម្រេច​បង្កើត​ផ្សារ​ទាំង​ពីរ​ខាង​លើ បាន​សិក្សា​លំអិត​ខ្លាំង​ណាស់​មិន​ចង់​អតិថិជន​ដែល​​ទិញ​ហើយ​​ខក​បំណង​ឡើយ។​

ដូច​បាន​ជម្រាប​ជូន​ខាង​លើ ប្រសិន​បើ​លោក​​អ្នក​ចង់​បាន​ទីតាំង​ប្រកប​អាជីវកម្ម អាច​ទាក់​ទង​មក​ទីតាំង​បុរី​​​ឡេងណាវ៉ាត្រា​ដោយ​ផ្ទាល់ ឬ ទាក់ទង​តាម​រយៈ​លេខ

  • 069 933 700
  • 015 933 700
  • 089 745 989

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម