• 2019-06-08 07:05:54
  • ការអប់រំ

ឃើញរូប​ទាំង​នេះ កូនៗ ត្រៀមប្រលងបាក់ឌុប ២០១៩ ត្រូវប្រឹងរៀន និង​ប្រលង​ឲ្យ​ជាប់​ កុំឲ្យ​អ្នក​មាន​គុណអស់សង្ឃឹម

  • 2019-06-08 07:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ដើម​រដូវ​វស្សា​នេះ​ភ្លាម យើង​ក៏​នឹក​ឃើញ​ពាក្យ​មួយ​ឃ្លា​របស់​អាណាព្យាបាល​ ដែល​បាន​លើក​ឡើង​ អំឡុង​ពេល​កូនៗ​ប្រលង​បាក់ឌុប​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ថា "ម៉ែ​មិន​ខ្លាច​ភ្លៀង ឲ្យ​តែ​កូន​​កក់ក្ដៅ ក្នុង​ការ​ប្រលង"។

នៅ​សល់​ពេល​ប្រមាណ​ជា​ ២ខែ​ជាង​ទៀត​ប៉ុណ្ណោះ ការ​ប្រលង​បាក់ឌុប​២០១៩ នឹង​មក​ដល់។ ដូច្នេះ​បេក្ខជន បេក្ខនារី​ ទាំង​ឡាយ មិន​មែន​ប្រឹងរៀន​ពេល​កៀកប្រលង​នោះទេ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​ដើម​ឆ្នាំ ឬ​ពីឥលូវ​នេះ ដើម្បី​ឲ្យ​ចេះ​ចាំ ចេះ​យល់ ប្រលង​មិន​ពឹង​ផ្អែក​លើ​សំណៅ​ឯកសារ មិន​បាក់​ស្មារតី មិន​តក់ស្លុត។

ក្រៅពី​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​រឹងមាំ ព្រោះ​យើង​ចេះ គឺ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អាណាព្យាបាល​របស់​យើង ជា​ពិសេស​ឪពុក ម្ដាយ ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ការសិក្សា​របស់​កូនៗ បាន​មក​ផ្ដល់​កម្លាំង​ចិត្ត​ទាំង​ភ័យផង អរផង នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង ឬ​កម្ដៅ​ថ្ងៃ​នៅ​ខាង​ក្រៅ​របង​សាលា។ ដូច្នេះ​ សិស្សានុសិស្ស​ទាំង​ឡាយ​ត្រូវ​ប្ដេជ្ញា​រៀន​សូត្រ កុំ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​អស់​សង្ឃឹម។

ចង់​ដឹង​ថា ទឹក​ចិត្ត​ឪពុក ម្ដាយ​រង់​ចាំ​កូនៗ នៅ​ក្រៅ​របង​សាលា​ចាំ​ផ្ដល់​កម្លាំង​ចិត្ត​លំបាក​ប៉ុណ្ណា មក​មើលរូប​ភាព​ អ្នកមានគុណ រង់ចំាកូនៗ អំឡុង​ពេល​ប្រលង​បាក់ឌុប អំឡុង​ឆ្នាំ ២០១៥ កន្លង​ទៅ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់