• 2019-06-08 08:55:16
  • ព័ត៌មាន

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកា​សម្រាប់ព្រះរាជកិច្ចមនុស្សធម៌

  • 2019-06-08 08:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។

លោកឧកញ៉ា ថៃ ជាហួត បានថ្វាយតង្វាយជាថវិកា ចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌ តាមសព្វព្រះហឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំនិងក្រុមការងារ ប៉េងហួតគ្រុប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

អត្ថបទ៖ សុខ សុវត្ថិ

មតិយោបល់