• 2019-06-09 02:53:00
  • ព័ត៌មាន

វីដេអូ​អាសអាភាស​​ភ្លាត់​ចាក់​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា ធ្វើ​ឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង

  • 2019-06-09 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំ​មួយ​របស់​មន្រ្តី​​រដ្ឋាភិបាល​ឥណ្ឌា​ ធ្វើ​ឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង​បាត់​មាត់​បាត់​ក នៅ​ពេល​ដែល​វីដេអូ​អាសអាភាស​ត្រូវ​បាន​ចាក់​រយៈ​ពេល ៣០ វិនាទី​នៅ​ក្នុង​កិច្ចប្រជុំ​របស់​លេខាធិការដ្ឋាន​នៅ​រដ្ឋ​រ៉ាចាសាន។ នេះ​បើ​តាម The Independent ទើប​បាន​ចុះ​ផ្សាយ។

រូបតំណាង

កិច្ចប្រជុំ​​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​សប្ដាហ៍​ នៅ​ស្នាក់ការ​​នៃ​នាយកដ្ឋាន​ចំណីអាហារ​​របស់​ឥណ្ឌា។ ក្នុង​អំឡុង​ពេល​​ធ្វើ​​វីដេអូ conference ឈុត​ក្តៅ​សាច់​មួយ​បាន​ចាប់ផ្តើម​ចាក់​ប្រហែល​៣០​វិនាទី​នៅ​លើ​អេក្រង់។

លោក​ស្រី មុក្ដា ស៊ីង (Mugdha Singh​) ជា​លេខាធិការ​នៃ​នាយកដ្ឋាន​ខាង​លើ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Press Trust of India ថា​ភ្លាមៗ​លោកស្រី​បាន​ហៅ​គេ​មក​ជួយ​ដោះស្រាយ និង រាយការណ៍​អំពី​បញ្ហា​នេះ។

លោកស្រី​បាន​និយាយ​ថា​ នៅ​ក្នុង​បន្ទប់​ប្រជុំ​រួមមាន​មន្រ្តី​នាយកដ្ឋាន​ចំនួន​១០​នាក់ តំណាង​មកពី​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ (NIC) ​នៃ​ប្រទេស​ឥណ្ឌា​២​នាក់ ហើយ​៣៣​នាក់​ផ្សេង​ទៀត​គឺ​ជា​អ្នក​តំណាង​​ពី​បណ្ដា​ស្រុក​នានា​នៃ​រដ្ឋ​នេះ​ ដែលកំពុង​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​ពី​​​តាមរយៈ​វីដេអូ​សន្និសីទ​ពី​ទីតាំង​ស្រុក​នីមួយៗ​របស់​ពួកគេ។

ក្រុមការងារ IT បាន​ប្រញាប់​ស្វែងរក​វីដេអូ​ឃ្លីប និង បញ្ឈប់​វា ខណៈ​ដែល​ក្រុម​មន្ត្រី​អង្គុយ​ទាំង​ទឹកមុខ​ក្រហម​ស្លន់ស្លោ។ កុំព្យូទ័រ​យួរ​ដៃ​មួយ​​ក្នុង​ចំណោម​កុំព្យូទ័រ​ទាំង​អស់​​សម្រាប់​ធ្វើវីដេអូ conference ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ចាក់​ឃ្លីប​វីដេអូ​ដោយចៃដន្យ​ក្នុង​អំឡុង​ពេល​​​វីដេអូ conference ហើយ​ឈុត​ស្រើបស្រាល​បាន​បញ្ជូន​ទៅ​អេក្រង់​ធំ។ ​

រូបតំណាង

វីដេអូ​បន្ត​ចាក់​២​នាទី​ទៀត​ក្រោយ​វា​ផ្តាច់​ចេញ​ពី​អេក្រង់​​យក្ស មុន​ពេល​ដែល​ក្រុម​បច្ចេកទេស​អាច​បញ្ឈប់​វា​បាន។ ក្រុម​ IT បាន​បង្ហាញ​ថា​​មូលហេតុ​​នេះ​កើត​ឡើង​ទៅ​បាន គឺ​ដោយសារ​តែ​គេ​ប្រើ​កុំព្យូទ័រ​យួរ​ដៃ​ផ្ទាល់​ខ្លួន​សម្រាប់​ប្រជុំ​​​​វីដេអូ conference ហើយ​ភ្លាត់​ស្នៀត​ចាក់​ឃ្លីប​វីដេអូ​នោះ បន្ទាប់​មក​វា​ក៏​បញ្ជូន​រូបភាព​តាម​រយៈ ​វីដេអូ conference ទៅ​អេក្រង់ធំតែម្តង។

Naresh Gupta នាយក​បច្ចេកទេស​ជាន់ខ្ពស់​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​ជាតិ​ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា "យើង​បាន​ចាប់​ផ្តើម​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ។ អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ គឺ​នឹង​​ទទួល​ខុស​ត្រូវ"៕

អាន៖ ២៧ សន្លឹក​រូបថត​បែប portrait ដ៏​មាន​ឥទ្ធិពល​​របស់​​អ្នក​ថតរូប​​ប៉ូឡូញ​ដែល​ធ្វើ​ដំណើរ​​ទូទាំង​​ឥណ្ឌា

អាន៖ ប្រទេស​ចំនួន​៦​ដែល​មាន​អត្រា​អ្នក​ស្លាប់​ច្រើន​បំផុត​ពេល​ថត selfie មិន​ប្រុងប្រយ័ត្ន

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់