• 2019-06-10 06:42:53
  • ព័ត៌មាន

ប៉ោងៗ​គរ​គ្នា​ទាំង​ចង្កោម​នេះ​មិន​មែន​គ្រាន់​តែ​ស្អាត​ទេ! ឮ​ថា​ក្នុង​ហ្នឹង​មាន​រង្វាន់​រាប់​ពាន់​ឯណោះ!

  • 2019-06-10 06:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជាន់​​ផ្ទាល់​ដី​ នៃ​​ផ្សារ​ទំនើប Aeon Mall Sen Sok City កំពុង​មាន​ការ​រៀបចំ​​តាំង​ប៉ោងៗ​ពណ៌​បៃតង​លាយ​ស​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ទី​ណោះ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ក្នុង​នោះ​មាន​ការ​បង្ហើប​ថា​ ថ្ងៃ​នេះ​ Smart បាន​រៀប​ចំ​កម្មវិធី​ពិសេស​មួយ ដែល​រួម​ទាំង​មាន​ការ​ប្រគំ​តន្រ្តី ការ​លេង​ល្បែង​​កម្សាន្ត និង​ចែក​រង្វាន់​ជា​ច្រើន។ ជាក់​ស្ដែង ក្នុង​ប៉ោងៗ​នោះ​មាន​រង្វាន់​ពិសេសៗ​ស្មាន​មិន​ដល់ រួម​ទាំង​ទូរសព្ទ ឧបករណ៍​បំពង​សម្លេង សំបុត្រ​កុន អាវ​យឺត ​កាត​បញ្ចូល​ទឹកប្រាក់ និង​រង្វាន់​ជា​ច្រើន​ទៀត។

កម្មវិធី​ចាប់​ប៉ោងៗ យក​រង្វាន់​នេះ​នឹង​ដំណើរ​ការ​ពេញ​មួយ​ថ្ងៃ សម្រាប់​អតិថិជន​ទូទៅ​​ដើម្បី​ចូល​រួម​លេង និង​ឈ្នះ​រង្វាន់​ទាំង​អស់​គ្នា។ អីចឹង​ចាំ​អី​ទៀត! បើ​បាន​ឆ្លង​កាត់ កុំ​ភ្លេច​ចូល​រួម​លេង​ទាំង​អស់​គ្នា​ណា៎!

អត្ថបទ៖ សុខណា

មតិយោបល់