• 2019-06-10 06:56:11
  • ព័ត៌មាន

អ្នកជំនាញការ នៃគណៈកម្មាធិការអាយស៉ី ស៉ី-អង្គរ ចុះពិនិត្យសកម្មភាពកសាងផ្លូវឡើងភ្នំគូលែន

  • 2019-06-10 06:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងគោលបំណងចុះពិនិត្យនិងតាមដានការអនុវត្តនូវអនុសាសន៍ដែលបានផ្តល់ជូននាកិច្ចប្រជុំបច្ចេកទេសលើកទី៣១ នៅថ្ងៃអាទិត្យ ចំថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ អ្នកជំនាញការ នៃគណៈកម្មាធិការអាយស៉ី ស៉ី-អង្គរ អមដោយមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅពិនិត្យផ្ទាល់នៅការដ្ឋានកសាងផ្លូវឡើងភ្នំគូលែន ដែលមានប្រវែង ៣២គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បង្ហោះ​កាល​ពី​ម្សិលមិញ​នេះ។

ជាការកត់សំគាល់ អ្នកជំនាញការបានធ្វើការពិនិត្យអំពីលទ្ធផល ដែលអនុវត្តនាពេលកន្លងមក និងផ្តល់យោបល់បច្ចេកទេសបន្ថែមអំពីដំណោះស្រាយផ្សេងៗ ដែលកើតមានដើម្បីកាត់បន្ថយនូវការប៉ះពាល់ដល់តម្លៃ និងទេសភាពវប្បធម៌ នៃភ្នំគូលែនដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នាសម័យបុរាណ និងបច្ចុប្បន្ន។

សូមបញ្ជាក់ថា អ្នកជំនាញការនឹងត្រូវធ្វើរបាយការណ៍ជូនអង្គប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៉ី ស៉ី-អង្គរ លើកទី៣២នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩ នូវរាល់ការចុះត្រួតពិនិត្យរបស់ខ្លួននៅគ្រប់ការដ្ឋានអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕

រូបភាព៖ ផេកផ្លូវការ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់