• 2019-06-11 02:27:09
  • ព័ត៌មាន

ដំណឹងល្អ! ចាប់ពីថ្ងៃនេះដល់ចុងខែ ភពព្រហស្បតិ៍នឹងខិតជិតផែនដីបំផុតមិនធ្លាប់មានពីមុន

  • 2019-06-11 02:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​អង្គការ​ណាសា​​មាន​ដំណឹង​ល្អ​មួយ​​នា​ខែ​មិថុនា​នេះ សម្រាប់​អ្នក​ចូល​ចិត្ត​​ខាង​លំហអាកាស​។ ភព​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​គឺ ភព​ព្រហស្បតិ៍​នឹង​​អាច​ឲ្យ​គ្រប់​គ្នា​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន​ ហើយ​អាច​មើល​ឃើញ​ព្រះចន្ទ​ធំ​ជាង​គេ​របស់​ភព​នេះ​ទៀត​ផង ប្រសិន​បើ​ប្រើ​កែវយឹត។

​​​ណាសា​បាន​និយាយ​ថា​ភព​យក្ស​នេះ​​ស្ថិត​​ក្នុង​ស្ថានភាព​ធំ​ខ្លាំង និង​ភ្លឺ​ខ្លាំង​បំផុត​ក្នុង​ខែ​មិថុនា​នេះ ហើយ​អាច​មើល​ឃើញ​ពន្លឺ​របស់​វា​នៅ​ពេល​យប់ ពី​ភព​ផែនដី។ ភព​ព្រហស្បតិ៍​នឹង​ដើរ​ចូល​គន្លង​​ផ្ទុយ​​ដែល​កើត​មាន​ប្រចាំ​ឆ្នាំ​ គឺ​ពេល​ដែល​ភព​ព្រហស្បតិ៍, ភព​ផែនដី និង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ត្រង់​ជួរ​គ្នា ដោយ​ផែនដី​នៅ​ចំ​កណ្ដាល។ ​​​បើ​មើល​ដោយ​ភ្នែក​ទទេ​​ពី​ភព​ផែនដី​​គេ​នឹង​ឃើញ​ពន្លឺ​ចាំង​ព្រាក​ៗ​លើ​មេឃ ប៉ុន្តែ​បើសិនជា​បន្ថែម​កែវយឹត ឬ​តេឡេស្កុប​ខ្នាត​តូច ​នោះ​នឹង​អាច​ឃើញ​​ស្នាម​ឆ្នូត​ និង​​ស្នាម​កួច​នៃ​ភព។

លើស​ពី​នេះ​ក៏​អាច​ឲ្យ​ឃើញ​ព្រះចន្ទ​​ធំ​ជាង​គេ​ទាំង ៤ របស់​ភព​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​ភព​នេះ​មាន​ព្រះ​ចន្ទ​​ចំនួន ៧៩ ដោយ​មាន​ ៥៣ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​រួច​ហើយ ហើយ​នៅ​សល់​ ២៦ ទៀត​មិន​ទាន់​មាន​ឈ្មោះ​​ផ្លូវ​ការ​នៅ​ឡើយ៕​​​​​

ប្រភព៖ CBSNews ប្រែសម្រួល ៖ សុខហេង

មតិយោបល់
អត្ថបទថ្មី