• 2019-06-11 05:17:29
  • ព័ត៌មាន

សមត្ថកិច្ចឃាត់​ខ្លួន​ស្រ្តីម្នាក់​សង្ស័យ​បាន​សម្លាប់​មិត្ត​ភក្ដិដោយ​កាត់ជាបំណែក​តូចៗ​យកទៅបោះចោល

  • 2019-06-11 05:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​កាលពី​យប់​មិញ​ខ្លួន​បាន​ឃាត់​ខ្លួនស្រ្តីម្នាក់​ដោយ​ជាប់​សង្ស័យថា​បាន​សម្លាប់​មិត្ត​ភក្ដិខ្លួន​ និងបាន​កាត់​សាកសពជា​ច្រើន​បំណែកយកទៅ​បោះចោល​នៅ​មាត់​ទន្លេ​។

(រូបភាព៖ Phnom Penh Gendarmerie)

នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​បាន​សរសេរ​នៅ​ថ្ងៃនេះ​ថា​ ការ​ឃាត់​ខ្លួន​នេះ​បន្ទាប់ពី​ខ្លួន​បាន​ទទួល​ដំណឹង​ពីការ​បាត់​ខ្លួន​របស់​ស្រ្តី​ម្នាក់​កាលពីថ្ងៃទី៣ ខែមិថុនា ​ឆ្នាំ​២០១៩ ខណៈកូន​ស្រី​ព្យាយាម​ដើរ​រក​តែ​ពុំ​ឃើញ។

ករណីនេះ​កងរាជអាវុធហត្ថ​ថា​ជា​អំពើឃាតកម្ម ហើយ​ឃាតករ​គឺជា​ស្រ្តី​ជាមិត្តភក្តិ​របស់ជន​រងគ្រោះ។ ប្រ​ភព​ដដែល​សរសេរថា៖ «ករណីខាង​លើនេះ​ គឺជាករ​ណីឃាតកម្ម ​ដែល​ឃាតករ​គឺជាមិត្ត​ភក្តិរបស់​ជនរង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​អាវុធហត្ថ​ឃាត់​ខ្លួន​តាំងពីយប់​មិញ។ ​ឃាតករ​បាន​សម្លាប់​ជនរង​គ្រោះ យ៉ាង​សាហាវ​ឃោរឃៅបំផុត​ ដោយ​យកកាំបិត​ កាត់​សាកសព ​ជាបំណែកៗ ​(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់)​ ច្រកដាក់​ស្បោង​ខ្មៅ ​ម្តងបន្តិចៗ យក​ទៅបោះ​ចោលនៅ​ច្រាំងទន្លេ​ ផ្លូវស៊ីសុវត្តិ»។

គួរ​បញ្ជាក់ថា​ជនរងគ្រោះ​​ឈ្មោះគឹម យ៉ានាង អាយុ​៤០ឆ្នាំ មុខរ​បរអ៊ុត​សក់​នៅ​ផ្សារ​កណ្តាល​ រាជធានី​ភ្នំពេញ រីឯមូលហេតុនៃអំពើឃាតុកម្មនេះ​សមត្ថកិច្ច​មិនទាន់ទម្លាយ​នៅឡើយ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់