• 2019-06-11 08:41:56
  • ព័ត៌មាន

អ្នក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រៀម​ធុង​ទឹក​ត្រង​ទឹក​ទុក ព្រោះ​នឹង​មាន​ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​បណ្ដោះ​អាសន្ន

  • 2019-06-11 08:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ គ្រោង​កាត់​​ភ្ជាប់​បណ្ដាញ​ចែកចាយ​ទឹក​ថ្មី​ទំហំ ២២៥មម នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​ ២៧cc ហើយ​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​លើ​ផ្លូវ​លេខ ៥cc និង​ផ្លូវ​វេង​ស្រេង​ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​បាន​ជម្រាប​ទៅ​កាន់​ លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នៅ​ក្នុង​លិខិត​ដដែល​បាន​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០១៩​នេះ បាន​ឲ្យ​ដឹង​ថា ការងារ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​មួយ​រយៈ​​ពេល​ខ្លី​ប្រមាណ​ជា ០៤ម៉ោងគឺ​ចាប់​ពី​ម៉ោង ២០:០០ នាទី​យប់ ដល់​ម៉ោង​ ២៤:០០នាទី​យប់ និង​អាច​ធ្វើ​ឲ្យ​គុណភាព​ទឹក​មាន​ភាព​ល្អក់​កករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ថ្មី​រួចរាល់។

សូមអានសេចក្ដីប្រកាសព័ត៌មាន​ទាំងស្រុង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់