• 2019-06-11 08:54:00
  • ចរាចរណ៍

មនុស្ស១៦នាក់​ បានងរបួសធ្ងន់ស្រាល​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តដឹកកម្មករ​ និងរថយន្តដឹកស៊ីម៉ង់ត៍​

  • 2019-06-11 08:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស១៦នាក់​ បានងរបួសធ្ងន់ស្រាល​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តដឹកកម្មករ​ និងរថយន្តដឹកស៊ីម៉ង់ត៍​ នៅថ្ងៃអង្គារ​ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។ នេះ​បើ​យោង​តាម​វិបសាយ​របស់​ អគ្គស្នង​ការ​នគរបាល​ជាតិ ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

សមត្ថកិច្ច​បានអោយដឹងថាហេតុការណ៍នេះបណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈរួមមាន៖​ របួសមនុស្ស​១៦នាក់ ប្រុស០១នាក់ របួសស្រាល០៦នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ០២នាក់ និងខេត្តតាកែវ១៤នាក់,​ ខូចរថយន្ដ ០២គ្រឿងធ្ងន់។

សមត្ថកិច្ច​បានបន្តថាហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់ត៍។ អ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុ នគរបាលជំនាញកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

រូបភាព​ និង​របាយការណ៍ពី អគ្គស្នងការនគរបាលជាតិ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម