- 2019-06-12 01:16:06
- ព័ត៌មាន
ចំនួនមនុស្សលើផែនដីទាំងមូល មានត្រឹម ១០០លាននាក់ប៉ុណ្ណោះកាលពី ៦០០ឆ្នាំមុន
- 2019-06-12 01:16:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនមនុស្សលើផែនដីទាំងមូល មានត្រឹម ១០០លាននាក់ប៉ុណ្ណោះកាលពី ៦០០ឆ្នាំមុន
ចន្លោះមិនឃើញ
បរិយាកាសរបស់ផែនដីបានបង្កលក្ខណៈឲ្យមានភាវរស់ និងជីវចម្រុះផ្សេងៗ ដែលចេះតែវិវត្ត និងធ្វើការបម្រែបម្រួលឥតឈប់ឈរ។ លុះដល់មានការកកើតជាមនុស្ស ពិភពលោកមិនទាន់មានការអភិវឌ្ឍឆាប់រហ័សប៉ុន្មានទេ រហូតដល់មានការរកឃើញវិធីធ្វើកសិកម្ម ទើបមានកំណើនមនុស្សជាច្រើន ដែលធ្វើឲ្យមនុស្សចេញពីរូងភ្នំ ហើយបង្កើតជាទីក្រុង រួចបង្កើតជារដ្ឋមួយ។
កំឡុងពេល ១ម៉ឺនឆ្នាំមុនគ្រិស្តសករាជ មនុស្សរកឃើញវិធីធ្វើកសិកម្ម ហើយពេលនោះ ក្នុងផែនដីទាំងមូល មានតែ ១ ទៅ ១៥លាននាក់ប៉ុណ្ណោះ។ ចំនួនមនុស្សនេះនៅតែមានកំណើនយឺតរយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សតវត្សទី ១៤ ទើបមានកើនដល់ ៤៥០លាននាក់។ ប៉ុន្តែកំឡុងពេលមួយសតវត្សក្រោយមក ជំងឺម្យ៉ាងហៅថា រោគប៉ែស្តខ្មៅ បានវាយលុកពេញទ្វីបអឺរ៉ុប ហើយសាយភាយដល់ទ្វីបអាស៊ី និងអាហ្វ្រិក ដែលធ្វើឲ្យនៅសល់មនុស្សតែជាង ១០០លាននាក់ប៉ុណ្ណោះ។
ប៉ុន្តែនៅពេលមានបដិវត្តន៍ឧស្សាហកម្ម និងកសិកម្ម កំឡុងពេលសតវត្សទី ១៨ និង ២០ មនុស្សកើនឡើងយ៉ាងគំហុក ដោយសារតែតម្រូវការកម្លាំងពលកម្ម ក៏ដូចជាមានការរីកចម្រើនខាងវិស័យវេជ្ជសាស្ត្រ។
ពេលនោះមនុស្សកើនដល់ ១ពាន់លាននាក់ នៅឆ្នាំ១៨០៤ កើនដល់ ២ពាន់លាននាក់នៅឆ្នាំ១៩២៧ ៣ពាន់លាននាក់នៅឆ្នាំ១៩៦០ រហូតដល់ ៧ពាន់លាននាក់ក្នុងពេលបច្ចុប្បន្ន៕