- 2019-06-12 02:27:09
- ព័ត៌មាន
សួនកម្សាន្ដក្រោមទឹកមួយ ជះលុយទិញ Boeing 747 មកពន្លិចទឹកសម្រាប់ភ្ញៀវទស្សនា
- 2019-06-12 02:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួនកម្សាន្ដក្រោមទឹកមួយ ជះលុយទិញ Boeing 747 មកពន្លិចទឹកសម្រាប់ភ្ញៀវទស្សនា
ចន្លោះមិនឃើញ
សួនកម្សាន្ដក្រោមទឹកដ៏ធំមួយដែលមានទំហំជាង ១ម៉ឺនម៉ែត្រការ៉េនៅប្រទេស Bahrain បានធ្វើការពន្លិចយន្ដហោះ Boeing 747 សម្រាប់ភ្ញៀវមុជទឹកទស្សនា។
សួនកម្សាន្ដក្រោមទឹកនេះ ស្ថិតនៅក្នុងទីក្រុង Diyarr Al Muharraq ហើយសង្ឃឹមថានឹងអាចទាក់ទាញអ្នកជ្រមុជទឹកមកពីជុំវិញពិភពលោក។ យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Zayed bin Rashid Al Zayani ឲ្យដឹងថា យន្ដហោះ Boeing 747 នេះមានប្រវែង ៧០ម៉ែត្រដែលជាយន្ដហោះធំបំផុតសម្រាប់ការពន្លិចទឹក។ សួនកម្សាន្ដក្រោមទឹកនេះ ក៏មានកន្លែងសម្រាប់អ្នកជ្រមុជទឹកទស្សនាផ្សេងទៀតដូចជា ហាងលក់ពែកចម្លង, ផ្កាថ្មសិប្បនិម្មិត និងចម្លាក់សិល្បៈជាច្រើនទៀត។
យ៉ាងណាមិញ សួនកម្សាន្ដក្រោមទឹកក្នុងប្រទេស Bahrain នឹងត្រូវបើកទ្វារសម្រាប់ភ្ញៀវទៅកម្សាន្ដចាប់ពីខែសីហាឆ្នាំ ២០១៩នេះ ហើយអ្នកដែលចង់ទៅទស្សនាអាចកក់សំបុត្របានតាមរយៈមជ្ឈមណ្ឌលមុជទឹកដែលមានអាជ្ញាប័ណ្ណ៕