• 2019-06-12 02:41:12
  • ព័ត៌មាន

ក្បាល​សត្វ​ចចក​មួយ​អាយុ​បួន​ម៉ឺន​ឆ្នាំ​រក​ឃើញ​នៅ​តំបន់​ស៊ីប៊េរី

  • 2019-06-12 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាល​ចចក​​មួយ​ដែល​មាន​អាយុ៤ម៉ឺន​ឆ្នាំ​ត្រូវ​ក្រុម​អ្នក​រុក​រក​ភ្លុក​ដំរី​ម៉ាម៉ូត​រក​ឃើញ​នៅ​ច្រាំងទន្លេ​Tirekhtyakh ​នៅ​ភាគ​ខាង​កើត​​ស៊ីប៊េរី។

ក្បាល​សត្វ​ចចក​នេះ​ត្រូវ​បាន​កប់​ក្នុង​ស្រទាប់ទឹក​កក​​ដែល​នៅ​អាច​រក្សា​ទម្រង់​ក្បាល​មាន​ទាំងរោម និង​ធ្មេញ​នៅ​ល្អនៅ​ឡើយ។ ក្រុម​អ្នក​រុក​រក​ភ្លុក​ដំរី​ម៉ាម៉ូតក្នុង​តំបន់​បាន​រក​ឃើញក្បាល​មួយ​នេះ និង​បាន​យក​វា​ទៅ​ប្រ​គល់​ឲ្យ​​​នាយក​ដ្ឋាន​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្រ្ត។​

ប្រ​ធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​លោកAlbert Protopopov,​ ថ្លែង​ថា៖ «នេះ​ជា​ការ​រក​ឃើញ​លើក​ដំបូង​នូវ​ក្បាល​សត្វ​ចចក​សម័យ​បុរាណ​មួយនេះ វា​មាន​អាយុ​៤ម៉ឺន​ឆ្នាំ​ហើយ»។

កាលពី​ដើម​ឆ្នាំ​នេះ​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ក៏បាន​ប្រ​កាស​ឲ្យ​ដឹង​ដែរ​ថា​ខ្លួន​បាន​រកឃើញ​ឈាម និង​ទឹក​នោម​ដែល​​កក​នៅ​ក្នុង​តំបន់​នោះ ហើយ​មាន​អាយុ​៤២ ០០០​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម