• 2019-06-12 03:28:45
  • ព័ត៌មាន

ជំនន់ទឹកភ្លៀងនៅចិនកាន់តែអាក្រក់ខ្លាំង សម្លាប់មនុស្សយ៉ាងហោច ១៩នាក់

  • 2019-06-12 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៩​នាក់ ត្រូវ​បាន​ស្លាប់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​បង្ក​ជា​គ្រោះ​ទឹក​ជំនន់។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ Xinhua ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា នៅ​តំបន់ Guangxi ជាប់​ព្រំ​ប្រទល់​ជា​មួយ​ប្រទេស​វៀតណាម ភ្លៀង​ឥត​ឈប់​ឈរ​រយៈ​ពេល​មួយ​សប្ដាហ៍​ពេញ​បាន​បណ្ដាល​ឲ្យ​ទីក្រុង​ចំនួន ៦​រង​គ្រោះ​ទឹក​ជំនន់ និង​មនុស្ស​១២​នាក់​ស្លាប់ ខណៈ​ដែល​មនុស្ស​ជាង ៥៧០ ០០០​នាក់​ផ្សេង​ទៀត​រង​ផល​ប៉ះ​ពាល់។ ក្រៅ​ពី​នេះ ផ្ទះ​សម្បែង​ជា​ច្រើន​ក៏​ដូច​ជា​ដំណាំ​របស់​កសិករ ក៏​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ផង​ដែរ។

ចំណែក​ឯ​នៅ​ខេត្ត Guandong មនុស្ស ៧​នាក់​ផ្សេង​ទៀត បាន​ស្លាប់​និង​បាត់​ខ្លួន​ម្នាក់​ក្រោយ​ទឹក​ជំនន់​បំផ្លាញ​ផ្លូវ​និង​ផ្ទះ​សម្បែង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់