- 2019-06-12 04:42:33
- ព័ត៌មាន
សត្វក្រៀលប្រាំបីក្បាលវិលមកតំបន់អភិរក្សអន្លង់ព្រីងមុនរដូវកាល
- 2019-06-12 04:42:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វក្រៀលប្រាំបីក្បាលវិលមកតំបន់អភិរក្សអន្លង់ព្រីងមុនរដូវកាល
ចន្លោះមិនឃើញ
សត្វក្រៀលចំនួនប្រាំបីក្បាលបានវិលមកតំបន់អភិរក្សវិញមុនកាលកំណត់ ធ្វើឲ្យក្រុមអភិរក្សសត្វព្រៃតាមដានអង្គេត និងសំណូមពរដល់ប្រជាពលរដ្ឋកុំឲ្យបង្កការរំខានដល់សត្វទាំងនេះ។
នៅលើទំព័រហ្វេសប៊ុករបស់អង្គការBirdLife International Cambodia Programme បានសរសេរនៅព្រឹកនេះថាជាទូទៅក្រោយពីពងកូនហើយសត្វក្រៀលមករកចំណីនៅ តំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត ជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា។
ប្រភពខាងលើសរសេរបន្តថា៖ «ក្នុងរដូវកាល ឆ្នាំ២០១៨ -២០១៩នេះក្រុមការងារយើងអង្កេតឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ តែចម្លែកនាឆ្នាំនេះសត្វ ក្រៀល មួយហ្វូង(០៨ក្បាល)បានសំរេចចិត្តត្រលប់មករក ចំណីនៅតំបន់ការពារទេសភាពនេះវិញនាថ្ងៃទី៤ខែមិថុនា និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រុមការងារយើងកំពុងអង្កេតតាមដាននិងអំពីភាពមិនប្រក្រតីនេះនិងសំណូមពរដល់ប្រជាសហគមន៍កុំរំខានពួកវា»៕