• 2019-06-12 08:29:10
  • ព័ត៌មាន

បែកធ្លាយ! អ្នកលក់នៅវៀតណាមរើសចានស្នោប្រឡាក់ មកលាងទឹកប្រើប្រាស់ឡើងវិញ (វីដេអូ)

  • 2019-06-12 08:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន​ស្នោ​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ម្ដង​ហើយ​បោះ​ចោល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អ្នក​លក់​ដូរ​ជា​ច្រើន​នៅ​ទីក្រុង ហូជីមីញ​នាំ​គ្នា​រើស​យក​មក​លាង​ទឹក​ហើយ​ប្រើប្រាស់​ឡើង​វិញ​ម្ដង​ទៀត។

យោង​តាម​កាសែត Tuoi Tre ឲ្យ​ដឹង​ថា ដោយ​សារ​តម្រូវ​ការ​ប្រើប្រាស់​ចាន​ស្នោ​មាន​ការ​កើន​ឡើង ដែល​អ្នក​ទិញ​ភាគ​ច្រើន​ខ្ចប់​ចំណី​អាហារ​ពេល​ព្រឹក ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លក់​ដូរ​រើស​ចាន​ប្រឡាក់​ទាំង​នោះ​យក​មកលាង​ទឹក ហើយ​ប្រើប្រាស់​ឡើង​វិញ។ អ្នក​ជំនាញ​ជា​ច្រើន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង។ សកម្មភាព​រើស​ចាន​ស្នោ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ភាគ​ច្រើន​នៅ​តាម​ផ្លូវ​ជាតិ​លេខ ១​ក្នុង​សង្កាត់ Binh Tan។

យោង​តាម​ស្ត្រី​ម្នាក់​ដែល​ដើរ​រើស​ចាន​ស្នោ​ប្រឡាក់​ដើម្បី​លក់​ទៅ​ឲ្យ​អ្នក​លក់​ដូរ​ចំណី​តាម​ផ្លូវ​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ​អ្នក​ស្រី​អាច​លក់​ចាន​ប្រឡាក់ បាន​ជាង ១០០០​ចាន​ក្នុង​តម្លៃ ២០ម៉ឺន​ដុង (៨,៥​ដុល្លារ) ដោយ​ក្នុង​ចាន​ស្នោ​មួយ​មាន​តម្លៃ ៥០០​ដុង (០,០២​ដុល្លារ)។ ដោយ​សារ​វា​មាន​តម្លៃ​ថោក​ជាង​ចាន​ស្នោ​ថ្មី អ្នក​លក់​តាម​ផ្លូវ​ភាគ​ច្រើន​បែរ​ងាក​មក​ទិញ​ចាន​ស្នោ​ដែល​ប្រឡាក់​មក​លាង​ខ្លួន​ឯង​វិញ​ដែល​អាច​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​របស់​ពួកគេ។

យ៉ាង​ណា​មិញ ទង្វើ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​​ជា​ខ្លាំង​ពី​សំណាក់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង ហើយ​ចូល​ចិត្ត​ញ៉ាំ​អាហារ​ខ្ចប់​តាម​ផ្លូវ ដោយ​អ្នក​ខ្លះ​អះអាង​ថា​វា​ពិត​ជា​ពិបាក​មើល​ខ្លាំង​ណាស់​ថា​តើ​ចាន​ស្នោ​ណា​ថ្មី ឬ​ចាន​ណា​ដែល​ប្រឡាក់​ហើយ​គេ​រើស​យក​មក​លាង​ឡើង​វិញ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់