• 2019-06-13 04:39:00
  • ការអប់រំ

ពិធីសម្ពោធពិព័រណ៍រូបថត «ពីក្រោយការពិត ឬ Behind the Reality» នឹងធ្វើឡើងនៅថ្ងៃសៅរ៍នេះហើយ

  • 2019-06-13 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍រូបថត “ពីក្រោយការពិត ឬ Behind the Reality” នឹងបើកសម្ពោធនៅថ្ងៃទី ១៥ មិថុនា នៅម៉ោង 8:30 ព្រឹក ខាងមុខនេះ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារមនាគមន៍(DMC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ពិព័រណ៍រូបថតដំបូងបង្អស់នៃដេប៉ាតឺម៉ង់DMCនេះ បានរៀបចំដោយក្រុមនិស្សិតជំនាន់ទី១៧ ក្រោមប្រធានបទធំៗ ៣។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីបណ្តុះគំនិតពង្រឹងស្មារតីសាធារណជនអោយយកចិត្តទុកដាក់និងបង្កើនការយល់ដឹងទៅលើបរិបទប្រឈមទាំងបីខាងលើដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា។ នៅថ្ងៃពិធីបើក សម្ពោធពិព័រណ៍រូបថតនេះថ្នាក់ ដឹកនាំនិងអ្នកតំណាងដែល មកពីស្ថាប័នពាក់ព័ន្ធនឹងចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

ប្រធានបទទាំងបីដែលនឹងដាក់បង្ហាញក្នុងពិព័រណ៍រូបថត“ពីក្រោយការពិត ឬ Behind the Reality”មានដូចជាប្រធានបទទីមួយមានឈ្មោះថា “គ្មានទេពិភពលោកទី២”ផ្តោតសំខាន់ទៅលើបរិស្ថានជាពិសេសគឹផ្លាស្ទិចដែលជាកាកសំណល់មិនរលាយ។ប្រធានបទ ទីពីរមានចំណងជើងថា “ដំណក់់ញើស” ដែលបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់របស់សិល្បករផ្នែករបាំបុរាណខ្មែរ។ ប្រធានបទចុងក្រោយទាក់ទងនឹងសេចក្តីស្រលាញ់មួយដែលមិនទាន់បានការគាំទ្រ ពេញលេញពីមហាជនមួយចំនួនគឹអ្នកស្រលាញ់ភេទដូចគ្នាក្រោមចំណងជើងថា “ក្រមប្រតិព័ទ្ធ” ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះការតាំងពិព័រណ៍រូបថតមួយនេះក៏មានការចូលរូមដើរបង្ហាញម៉ូតសំលៀកបំពាក់កែច្នៃពីកាកសំណល់របស់ក្រុមឡាឈូកព្រមទាំងមានអាហារសម្រន់និងវត្ថុអនុស្សាវរីយ៍ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីថ្ងៃសម្ពោធរួចរាល់ហើយរូបថតទាំងអស់នឹងត្រូវដាក់បង្ហាញជាសាធារណៈមួយខែពេញនៅបរិវេណ ដេប៉ាតឺម៉ង់ DMC ចាប់ពីថ្ងៃសម្ពោធរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩។

ដើម្បីចូលរួមកម្មវិធីសម្ពោធ សូមចុះឈ្មោះនៅទីនេះ http://bit.ly/BehindtheRealityKH ។

សម្រាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ “ពីក្រោយការពិត - Behind the Reality” https://www.facebook.com/BehindtheRealityKH/

ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 225 826, 086 683 368 ឬសារអេឡិចត្រូនិច៖ behindthereality17@gmail.com៕

អត្ថបទ៖ Khun Pisith

មតិយោបល់