• 2019-06-13 04:07:43
  • ព័ត៌មាន

អ្នកការពារ​សត្វព្រៃ​ម្នាក់ រងរបួស​ធ្ងន់ ខណៈ​កំពុង​ល្បាត​ នៅ​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស

  • 2019-06-13 04:07:43
  • ចំនួនមតិ 1 | ចំនួនចែករំលែក 4879

ចន្លោះមិនឃើញ

លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី របួសមុតកជ្រៅ ​ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់ កាលពីពេល​ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ផេក​ផ្លូវ​ការ​របស់ មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់។

លោក ឃឿន ឃន មន្រ្តីឧទ្យានុរក្សប្រចាំ​ការ​ នៅ​ស្នាក់ការ​រង​ទឹកវេរ នៃដែនជម្រកសត្វព្រៃ ភ្នំសំកុស

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា ភ្លាមៗនោះ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរនឹងប្រញាប់បញ្ចូនមកព្យាបាលមុខរបួសនៅមន្ទីរពេទ្យប្រម៉ោយ។ លើសពីនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ​ក្រសួង និងមន្ទីរ បានបន្តបញ្ចូនជនរងគ្រោះទៅពិនិត្យ និងតាមដានបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តពោធិ៍សាត់ឧបត្ថម្ភ ៤សែនរៀល, លោក គង់ គឹមស្រេង ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ២សែនរៀល និងថវិកាមួយចំនួនទៀតពី ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងស្នាក់ការដែនជម្រកដែនជម្រកសត្វព្រៃភ្នំសំកុស។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម