• 2019-06-13 04:18:33
  • ព័ត៌មាន

ទៅ​ប្ដឹង​នៅ​ប៉ុស្ដិ៍​មិនមាន​អ្ន​កទទួលបណ្ដឹង ឬ​សម្ដីមិនសមរម្យអាច​ធ្វើតាម​វិធីនេះ​បាន​

  • 2019-06-13 04:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នរគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រ​កាស​ណែនាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ដាក់ពាក្យ​បណញដឹង​នៅ​ប៉ុស្តិ៍​នគរបាល​នៅ​កន្លែង​កើត​ហើយ​ក្នុង​ករណី​ជួប​បទល្មើស​ផ្សេងៗ ដូចជា​ចោរលួច ចោរឆក់ ឬ​ប្លន់​ជាដើម ដោយ​ថា​ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួល​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា។

(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ព្រឹកនេះ​ស្នក​ការ​ដ្ឋាន​នគរបាល​បាន​សរសេរទៀតថា​ក្នុង​ករណី​មន្ត្រី​រូបណាមិន​ទទួលពាក្យ​បណ្ដឹង​ ឬ​ប្រើ​សម្ដី​មិន​សមរម្យ​ប្រ​ជា​ពល​រដ្ឋ​អាច​ចូល​បញ្ចេញ​មតិយោបល់​ក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​បាន។

ប្រ​ភព​ដដែល​សរសេរ​បន្តថា៖ « បើ​ក្នុង​ករណី​មានមន្រ្តីរូប​ណា​​ មិន​ទទួលពាក្យ​ប្តឹង​ ឬ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ លោក​អ្នក​អាច​ចូលខំមិន​ក្នុង​ផេកនេះ​បាន​យើង​ខ្ញុំរីករាយ​ក្នុង​ការ​ទទួល​យកព័​ត៌​មាន​ពិត​ពីបងប្អូន​ប្រជាពល​រដ្ឋ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់