• 2019-06-13 04:15:49
  • ជំនឿ

​ទស្សន៍ទាយ​អត្តចរិត​អ្នក​ តាម​ការ​ពិពណ៌នា​រូបភាព “តើ​បុរស​អង្គុយ​ក្នុង​ឫ​ក្រៅ​​ផ្ទះ?”

  • 2019-06-13 04:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នាក់ៗ​មាន​អត្តចរិត​ផ្សេងៗ​គ្នា។អ្នក​ខ្លះ​ជា​មនុស្ស​រួសរាយ​រាក់ទាក់​ចូលចិត្ត​និយាយ​​លេង​សើច​ច្រើន តែ​អ្នក​ខ្លះ​ទៀត​ជា​មនុស្ស​ពូកែ​អៀន ស្ងៀមស្ងាត់ មិន​ចូលចិត្ត​ភាព​អ៊ូអរ។ អត្តចរិត​បែប​ណា​​ក៏​មិនមែន​ជា​បញ្ហា​ដែរ​សំខាន់​ឲ្យ​តែ​ពួក​គេ​ចេះ​​រៀប​ចំ​ជីវិត​ពួកគេ ឲ្យ​សមស្រប​ទៅ​នឹង​ចំណង់​ចំណូល​ចិត្ត និង​បរិបទ​​សង្គម​ដែល​ពួក​គេ​កំពុង​រស់​នៅ។ ចង់​ដឹង​ថា​អ្នក​ជា​មនុស្ស​បែប​ណា តោះ​សាក​ឆ្លើយ​សំនួរ​មួយ៖ តើ​បុរស​នោះ​អង្គុយ​ក្នុង​ឫ​ក្រៅ​​ផ្ទះ?

១.នៅ​ក្នុង​ផ្ទះ​​

អ្នក​ជា​មនុស្ស​មិន​ចូល​ចិត្ត​ជំលោះ​។​ បើ​មាន​មនុស្ស​ឈ្លោះ​គ្នា​ អ្នក​​នឹង​ព្យាយាម​ឲ្យ​ពួកគេ​​សម្រប​សម្រួល​គ្នា​ដោយ​​​សន្តិវិធី​។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ថា​ឈ្លោះ​ មាន​ន័យ​ថា​រឿង​នោះ​ប្រាកដ​ជា​មិន​ធម្មតា​ទេ​ ព្រោះ​មនុស្ស​​ស្រឡាញ់​សន្តិភាព​ដូច​អ្នក​ក៏​ទ្រាំ​មិន​ឈ្លោះ​មិន​បាន។

២.ក្រៅ​ផ្ទះ​

អ្នក​ជា​មនុស្ស​ស្រឡាញ់​ភាព​ស្មោះ​ត្រង់និង​សុចរិត​។ អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​ចិត្ត​របស់​ខ្លួន​ដែល​ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​អ្នក​ជួប​បញ្ហា​ជាមួយ​អ្នក​ដទៃ​។ អ្នក​មិន​ងាយ​ងាក​រេ​តាម​គំនិត​ ឫ​ការ​បញ្ចុះ​បញ្ចូល​របស់​អ្នក​​ជុំវិញ​​ឡើយ​។ អ្នក​ធ្វើ​តាម​បេះដូង​ខ្លួន​ឯង​ទោះ​បី​​រឿង​នោះ​ផ្ទុយ​ពី​ច្បាប់​សង្គម​ក៏​ដោយ។

៣.ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​

អស្ចារ្យ​ណាស់​ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ និង​មិន​ព្រម​ចុះ​ញ៉ម​ជាមួយ​ច្បាប់​ឫ​ទំលាប់​សង្គម​​ឡើយ។ អ្នក​ជា​មនុស្ស​កំរោល​ និង​​ពូកែ​បត់​បែន​បំផុត​ ប៉ុន្តែ​មិន​មែន​ក្នុង​​​ផ្លូវ​អាក្រក់​ទេ​។​​​ អ្នក​ចូល​ចិត្ត​ផ្សង​ព្រេង​ ធ្វើ​រឿង​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​ធ្វើ​ ព្រម​ទាំង​ជា​មនុស្ស​ដែល​ចិត្ត​មុត​និង​ក្លា​ហាន​បំផុត​។

តើ​មួយ​ណា​ជា​ចម្លើយ​របស់​អ្នក​ តើ​ការ​ទស្សន៍​ទាយ​នេះ​ត្រូវ​អត្តចរិត​អ្នក​ឫ​អត់​?

ប្រភព៖ Kanha ប្រែសម្រួល៖អូន បញ្ញា

មតិយោបល់
អត្ថបទពេញនិយម