• 2019-06-13 06:17:42
  • ព័ត៌មាន

រឿងថា​បុរសម្នាក់​បើក​រថយន្ត​ចូល​ក្បួន​ថ្នាក់ដឹកនាំព្រឹកមិញ​​ ស្នងការក្រុង​ថា​មិនពិតនោះទេ​

  • 2019-06-13 06:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​គ្មានទេ​ការ​បើក​រថ​យន្ត​ចូល​ក្បួនថ្នាក់​ដឹក​នាំ​ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​កាលពី​ព្រឹក​មិញ​នោះ។

(រូបភាព៖ PHNOM PENH Police Commissariat)

កាលពី​ព្រឹក​មិញ​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថា​បុរស​ម្នាក់​បាន​បើក​រថយន្ត​ចូល​ក្បួន​រថយន្ត​ថ្នាក់​ដឹកនាំ​ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន។

តាម​រយៈផេក​របស់​ខ្លួន​នៅ​រសៀល​នេះ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​ការ​ឃាត់​រថយន្ត​ម៉ាក​ព្រុស​នោះ​គឺ​មក​ពី​សមត្ថកិច្ច​ឃើញ​បើក​បររ៉េ​ពេញ​ផ្លូវ​នឹង​ខ្លាចមាន​គ្រោះ​ថ្នាក់ទើប​ឃាត់ ហើយ​បុរស​នោះ​មិន​បាន​បើក​ចូល​ក្បួន​រថយន្ត​ថ្នាក់ដឹន​នាំ​នោះទេ។

ប្រភព​ខាង​លើ​បន្ថែម​ថា៖ « [...]បានឃើញ​ញរថ​យន្តម៉ាក​ព្រុសមួយគ្រឿងពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ ​2AZ-5242​ បើកបរដោយ​បុរស​ម្នាក់​ក្នុងល្បឿន​លឿន​​ រ៉េ​ចង្កូត​ពេញផ្លូវ​​ ទើប​ក្រុម​អន្តរាគមន៍​ចរាចរចល័ត​ តាម​ឃាត់​រថយន្ត​នោះដើម្បីធ្វើការ​ឃាត់ខ្លួន​អ្នក​បើក​បរ​ និង​ជៀសវាង​ការបង្ក​គ្រោះ​ថ្នាក់​ជាយ​ថាហេតុ​ កម្លាំង​នគរ​បាលបាន​ឃាត់​រថយន្ត​នោះបាន​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​​ ជិត​រោង​ចក្រមិថុនា​នៅខណ្ឌ​សែន​សុខ​​ បន្ទាប់​ពីការ​ត្រួតពិនិត្យរួច​បានបង្ហាញ​ថា​បុរសម្នាក់​នោះពិតជាមាន​សារជាតិ​ស្រវឹង​ពិត​ប្រាកដមែន»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម