• 2019-06-13 06:43:05
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! អូស្ត្រាលីរកឃើញថ្នាំប្រភេទថ្មី ព្យាបាលគ្រុនផ្ដាសាយត្រឹមពេល ២ថ្ងៃ

  • 2019-06-13 06:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

ថ្នាំថ្មីមួយដែលអាចព្យាបាលរោគសញ្ញានៃជំងឺគ្រុនផ្តាសាយក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ កំពុងត្រូវបានគេធ្វើតេស្តនៅប្រទេសអូស្ត្រាលី។

ថ្នាំ​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "Xofluza” ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​គ្រុនផ្ដាសាយ ហើយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​ប្រទេស​អូស្ដ្រាលី។ Xofluza មាន​ភាព​ខុស​ប្លែក​ពី​ថ្នាំ​ព្យាបាល​គ្រុន​ផ្ដាសាយ​ដទៃ​ដោយ​សារ​តែ​វា​អាច​បញ្ឈប់​មេរោគ​កុំ​ឲ្យ​វិវត្ត​ខ្លួន​ជាជាង​ទប់ស្កាត់​វា​កុំ​ឲ្យ​ផ្លាស់​ទី​ពេញ​រាងកាយ។ យោង​តាម​សាស្ត្រាចារ្យ Robert Booy មក​ពី​អង្គការ​សុខភាព​ថ្នាំ​បង្ការ​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ក្រោយ​ប្រើ​ថ្នាំ Xofluza ។ យ៉ាង​ណា​ក៏​ដោយ ថ្នាំ​នេះ​អាច​នឹង​ចំណាយ​ពេល​ជា​ច្រើន​ខែ​រហូត​ដល់​មួយ​ឆ្នាំ សម្រាប់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ទូទាំង​ប្រទេស។

គួរ​ឲ្យ​ដឹង​ថា ថ្នាំ Xofluza ត្រូវ​បាន​រដ្ឋបាល​ថ្នាំ​ពេទ្យ និង​ចំណី​អាហារ​អាមេរិក អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ប៉ុន្តែ​មិនមែន​សម្រាប់​ជំនួស​វ៉ាក់សាំង​ផ្ដាសាយ​នោះ​ទេ ដោយ​អះអាង​ថា​ការ​ចាក់​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ក្នុង​ការ​ការពារ​ជំងឺ​ផ្ដាសាយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម