• 2019-06-13 08:52:39
  • ព័ត៌មាន

ឥណ្ឌារងការវាយប្រហារ ពីខ្យល់ព្យុះស៊ីក្លូនខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល ២ទសវត្ស

  • 2019-06-13 08:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ឥណ្ឌា​ប្រមាណ​ជា ៦​លាន​នាក់ ត្រូវ​បាន​រំពឹង​ថា​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​កម្លាំង​ដ៏​ខ្លាំង​ក្លា​នៃ​ខ្យល់​ព្យុះ​ស៊ីក្លូន Vayu ដែល​កំពុង​រំកិល​មក​ភាគ​ពាយព្យ​ប្រទេស និង​តំបន់​ឆ្នេរ​សមុទ្រ Gujarat នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ឥណ្ឌា​ឲ្យ​ដឹង​ថា ប្រជាជន​ជិត ៣០០ ០០០​នាក់ នឹង​ត្រូវ​ជម្លៀស​ទៅ​កាន់​ជម្រក​បណ្ដោះ​អាសន្ន​ចំនួន ៧០០​កន្លែង ខណៈ​ដែល​សាលារៀន និង​សកលវិទ្យាល័យ​នឹង​ត្រូវ​បិទ​រហូត​ដល់​ថ្ងៃ​សុក្រ។ ជាមួយ​នឹង​ល្បឿន​ខ្យល់ ១៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខ្យល់​ព្យុះ Vayu អាច​ក្លាយ​ជា​ព្យុះ​ស៊ីក្លូន​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា។ ខ្យល់ព្យុះ Vayu បាន​ធ្វើ​ដំណើរ​ឆ្លង​ភាគ​ខាង​លិច​ទីក្រុង Mumbai ប្រមាណ ៣០០​គីឡូម៉ែត្រ​កាល​ពី​ថ្ងៃ​ពុធ ហើយ​កំពុង​រំកិល​ខ្លួន​ទៅ​ទិស​ខាង​ជើង​នៃ​ឆ្នេរ Gujarat។

យ៉ាង​ណា​មិញ អាជ្ញាធរ​ឥណ្ឌា បានបញ្ជូន​ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយថ្នាក់ជាតិ​ចំនួន ៣៩ ក្រុម​ដែល​មាន​មនុស្ស ៤៥​ក្នុង​មួយ​ក្រុម​ដើម្បី​ជួយ​ធ្វើ​ការ​ជម្លៀស, រុករក និង​ប្រតិបត្តិការ​ផ្សេង​ៗ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់