• 2019-06-13 11:57:56
  • ព័ត៌មាន

សាលា​ក្រុង​ចេញ​សេចក្ដី​ណែនាំ​ពី​ ការ​វេច​ខ្ចប់​ ការ​ទុកដាក់ និង​ការ​បញ្ចេញ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ

  • 2019-06-13 11:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សេចក្ដី​ណែនាំ​ ស្ដីពី ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការ​បញ្ចេញ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

ការ​ចេញ​សេចក្ដី​ណែនាំ​នេះ​ធ្វើ​ឡើង​ ក្រោយ​មាន​បងប្អូន​មួយ​ចំនួន បាន​បញ្ចេញ​សំរាម​មិន​ត្រឹមត្រូវ និង​មិន​តាម​ពេលវេលា ដែល​បង្ក​ឲ្យ​មាន​ការ​គ្រោះថ្នាក់ និង​មាន​ភាព​ប៉ះពាល់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

ដូច្នេះ​ហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ណែនាំ​ចំនួន ២​ចំណុច។ ទី​មួយ​គឺ ត្រូវ​បញ្ចេញ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពេល​ម៉ោង​ដែល​អាជ្ញាធរ​បាន​កំណត់។ ទី​ពីរ​ ចំពោះ​សំរាម-សំណល់​រឹង ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដូចជា អំបែង​កែវ អំបែង​ដប​ កញ្ចក់ ម្ជុល ត្រូវ​ដាក់​ចូល​ថង់​ក្រហម ឬ ធ្វើ​ជា​សញ្ញា​សម្គាល់​ ដើម្បី​បញ្ជាក់​ឲ្យ​កម្មករ​ប្រមូល​សំរាម​មាន​ការ​ប្រុងប្រយ័ត្ន។

ក្នុង​សេចក្ដី​ណែនាំ​ដដែល​នេះ​បាន​និយាយ​ថា​ ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​នេះ នឹង​ត្រូវ​ទទួល​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ ១១៣ អនក្រ. ចុះ​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ២០១៥ ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ព្រម​ទាំង​ត្រូវ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម​ និង​វិធានការ​ផ្សេងៗ​ទៀត៕

ខាង​ក្រោម​នេះ​ជា ខ្លឹមសារ​ដើម​នៃ​សេចក្ដី​ណែនាំ​នេះ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម