• 2019-06-14 03:46:44
  • ព័ត៌មាន

រឿង​រ៉ាវ​ខ្លះៗគួរ​ដឹង ពី​បញ្ហា​សំរាម​នៅ​ក្រុង​ព្រះ​សីហនុ​

  • 2019-06-14 03:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​ខេត្ត​ព្រះ​សី​ហនុ​លើក​ឡើងថា​ដោយសារកំណើន​វិនិយោគ​យ៉ាង​គំហុក​ធ្វើ​ឲ្យ​បញ្ហា​សំរាម​កើន​ឡើង ខណៈមាការ​រកឃើញ​ថា​ការ​គ្រប់​គ្រង និង​ដេញ​ថ្លៃ​សម្រាប់​បញ្ហា​ប្រ​ឈម​ខ្លះៗ។

កាលពី​ម្សិល​មិញ​អភិបាល​រង​ខេត្ត​ព្រះសីហនុ បានជួបជាមួយ​អ្នក​ឯកទេស​ជាន់​ខ្ពស់​សាធារណរដ្ឋ​កូរ៉េជជែកពី​គម្រោង​សំណល់​រឹង និង​ថង់​ប្លាស្ទិច​នៅ​ក្រុង​ព្រះ​សីហនុ។

(រូបភាព៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ)

ក្នុងជំនួប​នោះ អភិបាល​រង​ខេត្តព្រះ​សីហនុ លោក ជាវ វិជ្ជាក់ បាន​លើក​ឡើងថា ដោយសារ​តែកំណើន​ នៃ​កាវិនិយោគនា​ពេលបច្ចុប្បន្ន​យ៉ាងគំហុក​ ធ្វើឱ្យសំរាម​មានការកើន​ឡើង​ផង​ដែរ ដែល​ថានេះ​ជាកង្វល់​របស់រដ្ឋបាលខេត្ត​ ក៏ដូច​ជារាជរដ្ឋាភិបាល ​ដែល​កំពុងគិតគូរ​ដោះស្រាយ​បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោក​សង្ឃឹមថា នៅប៉ុន្មាន​ឆ្នាំខាង​មុខ​បញ្ហាសំរាម​ ទឹកកខ្វក់ ​បរិស្ថាន និង​វិលមករក​ភាពប្រក្រតី​វិញ​ជាក់​ជាមិនខាន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​នាព្រឹក​នេះ​។

លោក​ឲ្យ​ដឹងថា៖ «ប្រជាពល​រដ្ឋមានចំនួន​៧៥ ២១០នាក់ ស្ថិតិឆ្នាំ ២០១៨ និង​មានជនបរទេស ​(ចិន) ប្រមាណ ៤០ ០០០នាក់ ហើយ​សំរាមនា​ពេលបច្ចុប្បន្ន​មានពី៤០០ ទៅ៥០០ តោន​ក្នុងមួយ​ថ្ងៃ​ នេះ​មិន​ទាន់គិត​ពីកាកសំណល់​ការ​ដ្ឋានសំណង់»។

នៅលើទំព័រហ្វេស​ប៊ុក​ដដែល​សរសេរទៀត​ថា៖ «តាម​ការសិក្សា​ពិនិត្យ​ឃើញថា ​សាលា ក្រុង​ពុំមាន​ថវិកា​គ្រប់​គ្រាន់ ​ម្យ៉ាង​ទៀត​តម្លៃ​សេវា​ប្រមូល​សំរាម​ពី​ប្រជា​ពលរដ្ឋ​មាន​ ការ​លំបាក​ ការ​គ្រប់​គ្រង​ស្ថាប័ន​ និង​ហិរញ្ញ​វត្ថុមាន​ការ​ខ្វះខាត​ កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ប្រមូល​សំរាម ​មិន​មាន​តម្លា​ភាព​ ខ្វះ​ការ​ទំនាក់​ទំនង​ក្នុង​ការ​ប្រមូល​បញ្ចេញ​សំរាម​ក្នុង​ក្រុង​នៅមាន​កម្រិត​ ត្រូវ​ពង្រឹង​ធនធាន​ស្ថាប័ន​ប្រមូល​សំរាម​ ពិសេស​សាលាក្រុង​ បង្កើត​ការិយា​ល័យគ្រប់​គ្រង​សំរាម​ ផ្សព្វផ្សាយ​រៀបចំផែន​ការចូលរួម​ត្រួត​ពិនិត្យ​ វាយ​តម្លៃក្នុង​ការ​ប្រមូល​សំរាម»។

ប្រ​ភពដដែល​សរសេរទៀតថា លោកស្រី Katelijn Van Den Berg អ្នកឯក​ទេសជាន់​ខ្ពស់​ផ្នែក​បរិស្ថាន ​និងជាប្រធាន​ក្រុមការងារ​ នៃវិទ្យាស្ថានឧស្សាហកម្ម​បរិស្ថាន​ និងបច្ចេក​វិទ្យា​ Korea Environmental Industry and Technology Institute/KEITI នៃសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា គោល​បំណងផ្តល់​ជំនួយ​បច្ចេកទេស​លើសំណល់​រឹង និង​ប្លាស្ទិច​នៅខេត្តព្រះ​សីហនុ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​នូវចីរ​ភាព​ផ្នែកហិរញ្ញវត្ថុ ​និងបរិស្ថាន​ លើកាកសំណល់​រឹង និងថង់ប្លាស្ទិច​ នៅខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់