• 2019-06-19 01:39:20
  • ព័ត៌មាន

គួរឲ្យអាសូរ! ជប៉ុនរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បណ្ដាលឲ្យរបួស ១៥នាក់

  • 2019-06-19 01:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ១៥​នាក់ បាន​រង​របួស​ក្រោយ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ ៦,៧​វ៉ិចទ័រ​វាយ​ប្រហារ​ភាគ​ឦសាន​ប្រទេស​ជប៉ុន​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោង​តាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ជប៉ុន​ឲ្យ​ដឹង​ថា មនុស្ស​៩​នាក់​បាន​រង​របួស​ក្នុង​ខេត្ត Yamgata, ៤​នាក់​នៅ Niigata និង​២នាក់​នៅ Miyagi និង Ishikawa ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង ១០​:២២​នាទី​យប់​ថ្ងៃ​អង្គារ​នៅ​ឆ្នេរ​នៃ​អាណា​ខេត្ត Yamagata។ ជាមួយ​គ្នា ភ្នាក់ងារ​ឧតុនិយម​បាន​ចេញ​សេចក្ដី​ព្រមាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​បាក់​ដី, ផ្ទះ​សម្បែង និង​អាច​កើត​មាន​រលក​យក្ស​ស៊ូណាមិ។ ចំណែក​ឯ​មន្ត្រី​ក្នុង​ទីក្រុង​ម្នាក់​ឲ្យ​ដឹង​ថា "នេះ​គឺ​ជា​គ្រោះ​រញ្ជួយ​ដី​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក​ទេ​ក្នុង​ជីវិត។”

គួរ​បញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក៏​បាន​បណ្ដាល​ឲ្យ​ផ្ទះ​សម្បែង​ជាង ៥​ពាន់​ខ្នង​ដាច់​ភ្លើង​ក្នុង​អាណាខេត្ត Yamagata ខណៈ ២ ៨០០​ខ្នង​ទៀត​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​ខេត្ត Niigata នៅ​ម៉ោង ១១:៥០នាទីយប់ ហើយ​ផ្លូវ​ហាយវ៉េ និង​ផ្លូវ​ជា​ច្រើន ក៏​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​ដោយ​សារ​ថ្ម​ធ្លាក់​មក​លើ​ផង​ដែរ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់