• 2019-06-19 06:56:14
  • សេដ្ឋកិច្ច

ប្រាសាក់ផ្ដល់ឱកាសការងារនៅជិតផ្ទះទូទាំង 25 ខេត្ត-រាជធានី

  • 2019-06-19 06:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងជានិយោជននៃជម្រើស កំពុងជ្រើសរើសបុគ្គលិកសម្រាប់តួនាទីជា «មន្រ្តីឥណទាន» ជាច្រើននាក់សម្រាប់បម្រើការនៅតាមសាខាជិត 200 របស់ប្រាសាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា «ប្រសិនប្អូនៗចង់បម្រើការងារនៅគ្រឹះស្ថានដែលធំជាងគេក្នុងវិស័យហិរញ្ញវត្ថុ មានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានផលប្រយោជន៍ច្រើន អាច​ធ្វើការនៅជិតផ្ទះ មានឱកាសអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ព្រមទាំងមានលក្ខខណ្ឌការងារគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា នោះប្អូនៗគប្បីជ្រើសរើសការបម្រើការងារនៅ ប្រាសាក់»។

លោកបន្តថា ប្រាសាក់ មានបុគ្គលិកសរុបជាង 8 000 នាក់ កំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជននៅទូទាំង 25 រាជធានី-ខេត្ត។ សូមចូលរួមជាមួយមហាគ្រួសារប្រាសាក់ នៅថ្ងៃនេះ​ដើម្បីអនាគតដ៏ប្រសើរនិងរីកចម្រើន។

ក្នុងការបម្រើការងារតួនាទីជា មន្រ្តីឥណទាន នៅប្រាសាក់ លោក ហឿន ហុន្នី បញ្ជាក់ថា បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញ រួមមាន៖

• ប្រាក់បៀវត្សប្រចាំខែសរុបច្រើនជាង 800 ដុល្លារអាមេរិក

• ប្រាក់ឧបត្ថម្ភតួនាទីរហូតដល់ 30 ដុល្លារអាមេរិក

• ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ

• ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ បុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ

• ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ

• ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប

• ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ

• ទទួលបានឯកសណ្ឋាន ទូរស័ព្ទ និងកាតទូរស័ព្ទ

• ធានារ៉ាប់រងសុខភាព

• ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ

• ធានារ៉ាប់គ្រោះថ្នាក់ផ្ទាល់ខ្លួន

• កន្លែងស្នាក់នៅ

• ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ

• ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ

• ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ

• ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ

• ឈប់សម្រាកព្យាបាលជំងឺ

• មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍-អាទិត្យ

លោក ហុន្នី បានបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ជាច្រើនដែលបានលើកឡើងខាងលើ ប្រាសាក់ជានិយោជន នៃជម្រើស អាស្រ័យហេតុនេះ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអ៊ីម៉ែល recruitment@prasac.com.kh ឬដាក់ពាក្យនៅសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានឱកាស ការងារ​ដ៏ល្អ​នេះ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់

អត្ថបទ៖ Sponsor

មតិយោបល់
អត្ថបទពេញនិយម