• 2019-06-19 07:51:09
  • ការអប់រំ

សកលវិទ្យាល័យ Raffles អន្តរជាតិ ប្រារព្ធពិធីជួបជុំនិស្សិត

  • 2019-06-19 07:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ​អន្ដរជាតិ​ Raffles បាន​ប្រារព្វពិធីជួបជុំសិស្សានិស្សិតនៅសណ្ឋាគារសុខាភ្នំពេញ កាល​ពីល្ងាច​​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ២០១៩។ កម្មវិធីជួបជុំ​អតីត​និស្សិត​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​សំខាន់​បង្ហាញ​ពី​ស្នាដៃ​ ឬ សមិទ្ធផល​ដ៏​អស្ចារ្យ​​របស់​ អតីតនិស្សិត​ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​ និងការ​ផ្លាស់ប្ដូរ​នូវ​ជំនាញ​គ្នា​ទៅ​វិញ​ទៅមក។

សកលវិទ្យាល័យអន្តជាតិ Raffles នៅប្រទេសកម្ពុជា តែងតែឈានមុខគេក្នុងការផ្តល់ជូននូវជំនាញដែលមានគុណភាពខ្ពស់ដល់សិស្សានិស្សិត ទាំងផ្នែករចនាប្រកបដោយការច្នៃប្រឌិតខ្ពស់ និងផ្នែកអប់រំនៃការប្របកអាជីវកម្ម ពីអ្នកជំនាញទាំងក្នុងនិងក្រៅស្រុកផងដែរ។ ក្នុងរយៈពេលមួយទសវត្សន៍កន្លងមកនេះ សកលវិទ្យាល័យ Raffles មានមោទនភាពក្នុងការបង្កើតអត្ថប្រយោជន៍ដ៏មានតម្លៃចំពោះការរចនា និង ទិដ្ឋភាពអាជីកម្មដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា។

ដើម្បីបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យរបស់អតីតសិស្សនិស្សិត សកលវិទ្យាល័យអន្តជាតិ Raffle ភ្នំពេញបានប្រារព្ធពិធីជួបជុំនេះឡើង។ កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍មួយដើម្បីផ្សារភ្ជាប់រវាងសិស្សច្បងជាមួយនិងសិស្សប្អូន រួមទាំងអ្នកជំនាញស្ថិតក្នុងស្រទាប់នេះផងដែរ។ លើសពីនេះទៅទៀតសកលវិទ្យាល័យ Raffles នឹងចែករំលែក ទស្សនៈវិស័យនាថ្ងៃអនាគតក្នុងប្រទេសកម្ពុជា ជាមួយនឹងការគាំទ្រពី Raffles Education Corporation នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនោះផងដែរ សកលវិទ្យាល័យអន្តជាតិ Raffle ភ្នំពេញ សូមថ្លែងអំណរគុណដល់មិត្តអ្នកសារពត៌មាន ដែលបានចូលរួមក្នុងកម្មវិធី RAFFLES PHNOM PENH ALUMNI NIGHT ដើម្បីជាផ្នែកមួយនៃងការបង្ហាញពីទេពកោសល្យរបស់អតីតសិស្ស និងការចែកសញ្ញាប័ត្រដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខាភ្នំពេញ។

អំពី Raffles International College

Raffles Education មានអាយុកាលជាង 25 ឆ្នាំមកហើយ។ ការរក្សាសន្ទុះនៅក្នុងវិស័យនេះ ពួកគេនៅតែបន្តផ្តល់នៅកម្មវិធីសិក្សាល្អៗ និង ការបញ្ចប់ការសិក្សា ដែលត្រូវបានគេទទួលស្គាល់ ហើយជោគជ័យក្នុងអាជីពច្នៃប្រឌិតរបស់ពួកគេ។ ពួកគេបានបណ្តុះបណ្តាលយ៉ាងល្អដោយមានសាស្រ្តាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យនេះ ដូច្នេះការបង្រៀនដែលផ្តល់អោយពួកគេតែងតែទទួលបាននៅចំណេះដឹងពិតៗអំពីអី្វដែលកំពុងកើតឡើងនៅវិស័យមួយនេះ។

សកលវិទ្យាល័យអន្តជាតិ Raffle កម្ពុជា គឺជាសាខាមួយរបស់ Raffles Education Corporation។ ការរចនាប្រកបដោយភាពច្នៃប្រឌិត និង ការអប់រំផ្នែកអាជីវកម្មជាន់ខ្ពស់ នៅអាស៊ីប៉ាស៊ីហ្វិបបានផ្តល់ដោយសកលវិទ្យាល័យជាង 30 នៅតំបន់អាស៊ីប៉ាស៊ីហ្វិប ក្នុងនេះមានប្រទេសជាច្រើនដូចជា: កម្ពុជា, ចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ហ្វីលីពីន, អារ៉ាប៊ីសាអូឌីត, សិង្ហបុរី, ស្រីលង្កា និង ថៃ។ អត្ថប្រយោជន៍ដ៏ធំមួយនៅក្នុងពិភពលោកនៃការរចនា និង អាជីវកម្មនោះគឺអាចមានឥទ្ធិពល និងការរីកចម្រើនដល់វប្បធម៌នៅក្នុងការប្រទេសជាតិយើងផងដែរ។

ព៌តមានបន្ថែមពី សកលវិទ្យាល័យអន្តជាតិ Raffle កម្ពុជានៃកម្មវិធីនេះ

  • លោក. Joe Tan Raffles International College (Cambodia) Pte. Ltd.

  • អាសយដ្ឋាន៖ #25 Street 97, Sangkat Phsar Doeum Thkov, Khan Chamkarmon, Phnom Penh, Cambodia

  • Tel: +855 23 991 288

  • Fax: +855 23 986 288

  • JoeTAN@raffles.education

អត្ថបទ៖ Sponsor

មតិយោបល់