• 2019-06-19 09:37:33
  • ព័ត៌មាន

ឡូយមែនទែន! រំលស់ឡានមួយទឹក អាចឈ្នះរង្វាន់ដើរលេងក្រៅប្រទេស ជាមួយដៃគូទៀត!

  • 2019-06-19 09:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ លី ហួរ លីស៊ីង ដែលជាក្រុមហ៊ុនលក់រថយន្ត និងរំលស់រថយន្ត ម៉ូតូ ទូទាំង២៥ខេត្ត/ក្រុង បានផ្តល់ជូនកម្មវិធីពិសេសគឺ "ទិញឡានឈ្នះដំណើរកម្សាន្តទៅសិង្ហបុរី-ម៉ាឡេស៊ី" ដល់អតិថិជនរបស់ខ្លួន។

ការផ្ដល់ជូននោះមានដូចតទៅ រាល់ការទិញរថយន្តនៅក្រុមហ៊ុនផ្ទាល់ ឬទិញនៅហាងលក់រថយន្តផ្សេងទៀត ជាមួយសេវារំលស់របស់ក្រុមហ៊ុនចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣០ កញ្ញា ២០១៩ នឹងទទួលបាននូវឱកាសឈ្នះដំណើរកម្សាន្តទៅប្រទេស សិង្ហបុរី-ម៉ាឡេស៊ី ចំនួន ៣ យប់ ៤ ថ្ងៃ។ រង្វាន់ទាំងនោះ មានសរុប ២០ រង្វាន់ ដោយក្នុងនោះរាប់បញ្ចូលទាំងដៃគូម្នាក់ដែលអតិថិជនអាចនាំទៅជាមួយផងដែរ។

អ្នកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិស្តីទីរបស់ លី ហួរ លីស៊ីង បានឲ្យដឹងថា៖ "កម្មវិធីពិសេសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន ក៏ដូចជាផ្ដល់ជូននូវអត្ថប្រយោជន៍បន្ថែម និងកាន់តែច្រើនទៅកាន់អតិថិជនទាំងអស់ ដែលតែងជឿជាក់ និងគាំទ្រប្រើប្រាស់សេវារបស់ក្រុមហ៊ុន"។

អ្នកស្រីជឿជាក់ថា ការផ្តល់ជូនកម្មវិធីពិសេសនេះ នឹងធ្វើឲ្យអតិថិជនមានការចងចាំល្អៗបន្ថែមទៀតអំពីក្រុមហ៊ុន និងជាតឹកតាងបញ្ជាក់បន្ថែមថា លី ហួរ លីស៊ីង គឺជាក្រុមហ៊ុនដែលចាត់ទុកអតិថិជនជាដៃគូអាជីវកម្មរយៈពេលវែង និងយកចិត្តទុកដាក់ខ្លាំងប៉ុណ្ណាចំពោះពួកគេ៕

ទំនាក់ទំនងក្រុមហ៊ុន៖

អត្ថបទ៖ សុខណា

មតិយោបល់