• 2019-06-20 01:38:12
  • ព័ត៌មាន

ប្រទេសមួយនៅអាស៊ី នឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើលោក

  • 2019-06-20 01:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ប្រទេស​ចិន និង​ឥណ្ឌា មាន​ចំនួន​ប្រជាជន​សរុប ៣៧%​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​លើ​សកល​លោក​ ៧,៧​ប៊ីលាន​នាក់ ដោយ​ចិន​មាន ១,៤​ប៊ីលាន​នាក់ និង​ឥណ្ឌា​មាន ១,៣​ប៊ីលាន​នាក់។

យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​អាច​នឹង​វ៉ា​ដាច់​ចិន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​សកល​លោក។ របាយការណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០២៧​ឥណ្ឌា​នឹង​មាន​ប្រជាជន​ច្រើន​ជាង​ចិន ហើយ​នៅ​ឆ្នាំ ២០៥០ គម្លាត​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ នឹង​មាន​ភាព​ខុស​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ចន្លោះ​ពី​ឆ្នាំ ២០១៩ និង ២០៥០ ប្រទេស​និង​តំបន់​ចំនួន ៥៥ ត្រូវ​រំពឹង​ថា​នឹង​មាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​យ៉ាង​ហោច ១% ដោយ​សារ​តែ​អត្រា​កំណើត​ទាប និង​ការ​ធ្វើ​ចំណាក​ស្រុក​ច្រើន​លើស​លប់។ ក្នុង​នោះ​ក៏​មាន​ប្រទេស​ចិន​ផង​ដែរ ដែល​ត្រូវ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ ៣១,៤លាន​នាក់ ឬ ២,២%។

គួរ​បញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ព្យាករណ៍​ថា​ចំនួន​ប្រជាជន​សរុប​ក្នុង​សកល​លោក​នឹង​មាន​រហូត​ដល់ ៩,៧​ប៊ីលាន​នាក់​ដែល​ជា​ចំនួន​កើន​ឡើង​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ត្រឹម ១​ទសវត្ស៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់