• 2019-06-20 02:34:04
  • ព័ត៌មាន

គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយទៀត វាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី

  • 2019-06-20 02:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់​មួយ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង Jayapura នៃ​ខេត្ត West Papua។

យោង​តាម​ការ​ស្ទាបស្ទង់​ភូមិសាស្ត្រ USGS ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​នេះ​មាន​កម្រិត ៦,៣​វ៉ិចទ័រ​ដែល​អាច​ចាប់​ផ្ដើម​ដំបូង​មាន​កម្រិត​រហូត​ដល់ ៦,៥​វ៉ិចទ័រ។ ប្រភព​ដដែល​បន្ដ​ថា គ្រោះ​រញ្ជួយ​ដី​នេះ បាន​វាយ​ប្រហារ​មក​លើ​តំបន់​ដែល​មិន​សូវ​មាន​មនុស្ស​រស់​នៅ ហើយ​កើត​ឡើង​នៅ​ជម្រៅ ១២​គីឡូម៉ែត្រ​ទៅ​ក្នុង​ដី។ ជាមួយ​គ្នា​ដែរ របាយ​ការណ៍​មិន​ទាន់​បង្ហាញ​ស្ថិតិ​ណា​មួយ​ដែល​គ្រោះ​រញ្ជួយ​ដី​លើក​នេះ​អាច​បង្ក​ឲ្យ​មាន​ព្យុះ​ស៊ូណា​មិ​នោះ​ទេ។

យ៉ាង​ណា​មិញ ក្រោយ​គ្រោះ​រញ្ជួយ​ដី​កើតឡើង រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណាមួយ​ពី​ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ប៉ះពាល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ៕

ប្រភព៖ stuff ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់